សាលាខ្មែរ

អំពីយើង

យើងជាគេហទំព័រអប់រំដែលប្រសើរជាងគេ
man-people-space-deska
ប្រព័ន្ធអប់រំតាមអ៊ីនធឺណិតដែលឈានមុខគេ

យើងនឹងផ្តល់អោយអ្នកនូវប្រព័ន្ធគ្រប់គ្រងការសិក្សាតាមអ៊ីនធឺណិតដ៏ល្អបំផុត

 យើងជាអ្នកណា?

យើងគឺជាសហគមន៏ដែលមានការចងក្រងឡើងពីសំណាក់សហគ្រិនវ័យក្មេងជាច្រើនដែលមាននិន្នាការស្រលាញ់ការសិក្សា និងការអប់រំ។ ជាការពិត យើងគឺជាក្រុមមួយដែល មានការរួមបញ្ជូលសមាសធាតុដូចជា សហគ្រិន អ្នកអភិវឌ្ឍន៏ អ្នករចនា អ្នកវិភាគ សាស្រ្តាចារ្យនិងគ្រូ ហើយនឹងសិស្សានុសិស្សជាច្រើនផងដែរ។ យើងធ្វើការ និងចែករំលែកជាមួយគ្នានូវរាល់ចំណេះដឹង តាមរយះការច្នៃប្រឌិតនិងការបង្កើតថ្មី ក្នុងគោលបំណងអោយមានការផ្លាស់ប្តូរដ៏មានប្រសិទ្ធភាពតូចមួយក្នុងប្រទេសកម្ពុជា។

ចក្ខុវិស័យ

ចក្ខុវិស័យ​របស់​សាលាខ្មែរ​គឺ​ជា​សហគមន៍​សិក្សា​អប់រំ​តាម​អ៊ីនធឺណិត​ជាមួយ​ប្រព័ន្ធ​អប់រំ​ប្រកប​ដោយ​មាន​ភាព​ច្នៃប្រឌិត​ខុស​ពី​គេ​មួយ​ដែល​អនុញ្ញាត​អោយ​អ្នកណែនាំ​និង​សិស្ស​អាច​បង្រៀន​និង​រៀន​គ្រប់​ទីកន្លែង​និង​ពេល​វេលា​ដែល​គ្មាន​សាលារៀន​ណា​ផ្ដល់​ជូន។

បេសកកម្ម

បេសកកម្ម​របស់​សាលាខ្មែរ​គឺ​ជា​សហគមន៍​សិក្សា​អប់រំ​មាន​គុណភាព​ខ្ពស់​មាន​និរន្តរភាព​តាមរយៈ​ប្រព័ន្ធ​អប់រំ​មួយ​ជា​ការ​បង្កើត​ថ្មី​ដែល​សម្រួច​លើ​ការ​អភិវឌ្ឍន៍​ជំនាញ​ព្រម​ទាំង​មាន​ការ​សហការ​ជា​មួយ​ក្រសួង​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

គុណតម្លៃ

  • ការច្នៃប្រឌិតនិងបង្កើតថ្មី

    ប្រើប្រាស់​បច្ចេកទេស​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​បង្កើត​ថ្មី ដើម្បី​សម្រេច​បាន​ផលិត​ផល សេវាកម្ម​ការរចនា ពេលវេលា និង​តម្លៃ។

    ការជំរុញគុណភាព

    បង្កើត​គុណភាព​វគ្គសិក្សា​និង​ទិន្នន័យ​ប្រកប​ដោយ​ព័ត៌មាន ដោយ​ផ្អែក​លើ​ភស្តុតាង​ដែល​ផ្ដល់​លទ្ធផល​អាច​វាស់វែង​បាន។

    ទំនុកចិត្ត និង តម្លៃ

    កសាង​ទំនុក​ចិត្ត​និង​តម្លៃ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ តាម​រយះ​ការ​ផ្ដល់​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ តាម​រយះ​ការ​អនុវត្ត​គ្រប់​សកម្មភាព​ប្រកប​ដោយ​តម្លាភាព​និង​ការ​ព្រឹក្សា​យោបល់​ជា​ប្រព័ន្ធ។

    ឱកាស

    ផល​ប្រយោជន៍​ផ្ដល់​ជូន​សម្រាប់​គ្រប់​គ្នា​ដែល​ពោរពេញ ដោយ​ជំនាញ​បន្ថែម​និន្នាការ​ធ្វើ​អោយ​មាន​ការ​រីក​ចម្រើន​តាម​រយះ​ការ​បង្កើត​និង​គ្រប់គ្រង​វគ្គសិក្សា។

2016-28-6--18-04-24

Marry Parker [ Web Design ]

2016-28-6--18-04-24

Marry Parker [ Web Design ]

 

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X