សាលាខ្មែរ

សាលាខ្មែរ

ជាសហគមន៍ដែលផ្តល់ចំណេះដឹងល្អបំផុត

10

Sep'17

ព្រះបរមគ្រូនៃការអប់រំ

ព្រះសម្មាសម្ពុទ្ធគឺជាបុគ្គលដែលត្រូវគេលើកតម្កើងថាជា ព្រះបរមគ្រូនៃការអប់រំ ដែលពុទ្ធសាសនិកជនស្គាល់ច្បាស់។​​ បរមគ្រូ មានន័យថា គឺជាគ្រូដ៏អស្ចារ្យឬគឺជាកំពូលគ្រូនៃគ្រូទាំងឡាយ មូលហេតុដែលព្រះអង្គត្រូវគេលើកតម្កើងថាជាបរមគ្រូគឺជារឿងដែលគួរអោយចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកដែលមានអាជិពជាគ្រូបង្រៀនគួរសិក្សា វិភាគ និងយកគុណសម្បត្តិការធ្វើជាបរមគ្រូនៃការអប់រំដ៏ល្អរបស់ព្រះសម្មាសម្ពុទ្ធទៅបដិបត្តិដើម្បីប្រើអោយមានប្រយោជន៍បំផុតក្នុងការបង្រៀនរបស់ខ្លួន។​ (អត្តបទដកស្រង់ចេញពីសៀវភៅ សិល្បះនៃការបង្រៀន​ រៀបរៀងដោយ ប្រាជ្ញ​ វិជ័យ និង ឌុំ ដាវុយ) ទីកន្លែងដែលប្រើសម្រាប់បង្រៀន ព្រះសម្មាមស្ពុទ្ធមិនបានប្រកាន់មាំនឹងរឿងអគារឬទីកន្លែងដែលទ្រង់ប្រើសម្រាប់បង្រៀនថាត្រូវតែមានអការឬទីកន្លែងដែលទ្រង់សម្រាប់បង្រៀនថាត្រូវតែមានអគារឬទីកន្លែងសម្រាប់បង្រៀន ទើបអាចបង្រៀនបាននោះទេ។ …

Read More

28

Nov'16

ចំណេះ​ដឹង​អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ដឹង​អំពី​រឿង​ប្រាក់?

យ៉ាងហោចណាស់ត្រូវយល់ដឹងចំណុចសំខាន់ៗខាងក្រោម ដូចជា ចេះគណនាសំណងប្រាក់កម្ចី: អត្រាការប្រាក់ ចំនួនការប្រាក់ត្រូវបង់ ចំនួនប្រាក់ត្រូវបង់តាមដំណាក់កាល ចេះគណនារកភាគរយ យល់ដឹងពីអត្រាការប្រាក់ផ្គួប (ការប្រាក់ លើការប្រាក់) យល់ដឹងពីតម្លៃពិតរបស់ប្រាក់ក្នុងជីវិតរស់នៅ ចេះគណនាចំណូលចំណាយ និងតម្លៃទ្រព្យសម្បត្តិសុទ្ធ (កាត់ចំណាយរួច)។

Read More

28

Nov'16

គន្លឹះ​ក្នុង​ការ​សន្សំ​ប្រាក់​

សុភាសិតខ្មែរមួយពោលថា “ទូកធំ ក្ដោងធំ” មានន័យថាចំណូលច្រើនចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏ដោយក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើងទៅតាមខ្ទង់ចំណូល។ ធ្វើការត្រួតពិនិត្យចំណូល និងចំណាយរបស់អ្នកជាប្រចាំយ៉ាងហោចណាស់ ១ខែម្ដង។ ចូរផ្ទេរប្រាក់ខែជាស្វ័យប្រវត្តមួយចំណែកតាមផែនការចូលទៅក្នុងគណនីសន្សំ។ មានហេតុផលមួយសំខាន់គឺធម្មជាតិរបស់មនុស្ស ពោលកាលណាមនុស្សមានលុយក្នុងដៃកាន់តែច្រើន កាន់តែចង់ចំណាយ។ ចូរប្រើគណនីសន្សំរបស់អ្នកជាបន្ទប់រក្សាសម្ភារគ្រប់យ៉ាងដែលនៅសល់។ រាល់ប្រាក់ដែលរកបានក្រៅទាំងអស់ដាក់បន្ថែមចូលជាប្រចាំទៅក្នុងបន្ទប់ដែលមិនចេះពេញរបស់អ្នក។ ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលលោកអ្នកអាចអនុវត្តបានដើម្បីសន្សំសំចៃបន្ថែមទៀត ដូចមានតទៅនេះ (១) សន្សំសំចៃការប្រើប្រាស់ប្រចាំថ្ងៃ …

Read More

28

Nov'16

ក្បូន​រក្សា​និង​ប្រើប្រាស់​ប្រាក់​១៤​យ៉ាង​

១. ចាយវាយឲ្យតិចជាងចំណូល ២. ចាប់ផ្ដើមសន្សំប្រាក់ពីឥលូវនេះទៅ ជាជាងរងចាំរហូតដល់រកឃើញថាគួររកស៊ីរបរអ្វី ទើបចាប់ផ្ដើមប្រមែប្រមូលស្វែងរកប្រាក់ ៣. ពេលវេលាជាមាសប្រាក់ គ្រប់គ្រងពេលវេលាបានល្អមានន័យថាគ្រប់គ្រងមាសប្រាក់ក៏បានល្អដែរ ៤.ជៀសវាងពីបំណុលដែលមានការប្រាក់ខ្ពស់ ៥.ពិភាក្សាពីរឿងប្រាក់កាក់ “ការខ្លាចរអាមិនហ៊ាននិយាយគ្នាដោយត្រង់ៗអំពីរឿងប្រាក់កាក់នឹងនាំអោយអ្នកជួបបញ្ហាហិរញ្ញវត្ថុ” ៦.ឈប់ចាយវាយហ៊ឺហា ដើម្បីអួតថាខ្លួនមានប្រាក់ច្រើន ៧. តាមដានដំណើរការចម្រើននៃទ្រព្យសម្បត្តិរបស់អ្នកជានិច្ច ៨. ថែរក្សារបស់របរប្រើប្រាស់ជាប្រចាំ បើមិនដូច្នេះទេអ្នកត្រូវចំណាយប្រាក់ដើម្បីជួសជុលរបស់ទាំងនោះជាក់ជាពុំខាន។ សាកល្បងសង្កេតមើលមួយត្រួសក្នុងផ្ទះរបស់អ្នក …

Read More

28

Nov'16

វិធី​គ្រប់គ្រង​ចំណាយ​

និយាយដល់រឿងចំណាយមនុស្សភាគច្រើនជួបប្រទះបញ្ហាប្រហាក់ប្រហែលគ្នា គឺទើបតែនឹងបើកប្រាក់ខែមិនទាន់បានប៉ុន្មានថ្ងៃផង មិនដឹងបាត់ប្រាក់ទៅណាអស់រួចក៏ចោទសួរខ្លួនឯងថា ខ្ញុំដូចជាមិនបានចាយវាយខ្ជះខ្ជាយទេ ហេតុអ្វីក៏អស់ប្រាក់ទៅណាលឿនម្ល៉េះ? អ្នកខ្លះថា ដាច់ខែដាច់ខ្យល់។ ចូរអនុវត្តតាមដំណាក់កាលទាំង៤ ខាងក្រោមដើម្បីគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព: ១. ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ ២. បញ្ជីចំណូលចំណាយប្រចាំខែ ៣. ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ ៤. ស្វែងរកមធ្យោបាយបង្កើតចំណូល   ១. ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ …

Read More

28

Nov'16

ដើម្បី​ជោគជ័យ​គ្រប់​ភារកិច្ច​

អ្នកដែលប្រាថ្នាចង់សម្រេចប្រយោជន៍គ្រប់យ៉ាង គួរប្រតិបត្តិតាមគោលការណ៍ខាងក្រោមអោយពេញលេញ។ គោលការណ៍នេះ ហៅថាធម៌សម្រេចទាំង៤យ៉ាង។ ១. ឆន្ទៈ គឺស្រលាញ់ការងារ ២.វីរិយ គឺតស៊ូមិនបោះបង់ចោលការងារ ៣.ចិត្ត គឺតម្កល់ចិត្តយកចិត្តទុកដាក់ក្នុងការងារ ៤.វីមង្សា គឺពិនិត្យស្រាវជ្រាវសាកល្បងការងារ ដោយប្រើបញ្ញា។ (ដកស្រង់ពី ពុទ្ធោវាទ)

Read More

28

Nov'16

ក្បួនកាត់បន្ថយចំណាយ

ជាសង្ខេបមានក្បួនកាត់បន្ថយចំណាយ ៥ត្រូវបានគេពេញនិយម ដូចខាងក្រោមនេះ៖ ១. តាមដានចំណាយ៖ ប្រសិនបើអ្នកមិនដឹងថាចាយប្រាក់អស់ទៅណាខ្លះទេ នោះអ្នកនឹងជួបបញ្ហាប្រាក់នាពេលអនាគតជាក់ជាពុំខាន។ ចូរកត់ត្រារាល់ការចំណាយទាំងអស់ ហើយសួរខ្លួនឯងថាចំណាយណាចាំបាច់? ស្រង់ទម្លាប់កន្លងមកទុកជាមេរៀនដោយ ប្រើការវិភាគពីភាពខ្លាំង ភាពខ្សោយ ឱកាស និងកត្តាប្រឈម។ ២. កម្រិតចំនួនទឹកប្រាក់ចាយវាយប្រចាំសប្ដាហ៍ ឧទាហរណ៍ថាលោកអ្នកចាយ ២០ម៉ឺនក្នុងមួយសប្ដាហ៍ ចូរដាក់តាមខ្លួនតែ២០ម៉ឺនហាមថែមហាមចាយលើសកម្រិត។ ករណីដែលចាយនៅសល់ …

Read More

28

Nov'16

ទម្លាប់ ៣យ៉ាងដែលនាំអោយជីវិតបរាជ័យ

ពាក្យចាស់បូរាណខ្មែរពោលថា ទម្លាប់ធំជាងច្បាប់កិច្ច ការអ្វីក៏ដោយអោយតែក្លាយជាទម្លាប់ហើយគឺពិបាកកែប្រែណាស់ បើទោះបីជាសកម្មភាពនោះវាខុសច្បាប់ក៏ដោយ។ តួយ៉ាងច្បាប់ចរាចរណ៍ចែងថាភ្លើងលឿងត្រូវបន្ថយល្បឿន តែមនុស្សមួយចំនួនទម្លាប់បន្ថែមល្បឿនទៅវិញ។ ទម្លាប់ល្អនាំមកនូវជោគជ័យ ទម្លាប់អាក្រក់នាំអោយបរាជ័យ។ មនុស្សបរាជ័យច្រើនមានទម្លាប់ដូចខាងក្រោម: ១. រឹងទទឹងមិនកែប្រែតាមកាលៈទេសៈ ឧទាហរណ៍មនុស្សបរាជ័យច្រើនប្រកាន់ចរិតចាស់គំរឹល មិនព្រមកែប្រែទៅតាមរបត់សង្គមទេ។ ២. មិនកំណត់ទិសដៅត្រូវដើរទៅមុខ ឧទាហរណ៍មនុស្សបរាជ័យច្រើនគ្មានផែនការទៅថ្ងៃអនាគត គឺរវល់តែជាមួយរឿងរ៉ាវប្រចាំថ្ងៃ សម្លឹងឃើញតែប្រយោជន៍ភ្លាមៗតែមួយមុខ។ ៣. មិនតាមដានការងារ …

Read More

28

Nov'16

បណ្តុះពូជជោគជ័យ

ឡៅ ស៊ឺ និយាយថា “ដំណើររាប់ពាន់យោជន៍ផ្ដើមចេញពីមួយជំហាន”។ ឆាកជីវិតមនុស្សប្រៀបបាននឹងដំណើរដ៏វែងឆ្ងាយដែលផ្ដើមចេញពីជីវិតប្រចាំថ្ងៃ។ ជោគជ័យក្នុងឆាកជីវិតទាំងមូលផ្ដើមចេញពីជោគជ័យក្នុងមួយថ្ងៃៗ។ ជោគជ័យក្នុងមួយថ្ងៃៗផ្ដើមចេញពីជោគជ័យក្នុងកិច្ចការនីមួយៗ។ ជោគជ័យក្នុងកិច្ចការនីមួយៗ ផ្ដើមចេញពីគំនិត។ គំនិតកើតចេញពីចិត្ត។ នេះជាគ្រាប់ពូជនៃជោគជ័យ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីបណ្ដុះពូជជោគជ័យ? អ្នកប្រាជ្ញខាងបរមត្ថវិជ្ជា (វិជ្ជាផ្លូវចិត្ត) តែងអះអាងដូចៗគ្នា ចិត្តជាធំ អ្វីៗគ្រប់យ៉ាងត្រូវផ្ដើមចេញពីចិត្ត។ ដើម្បីទទួលបានជោគជ័យ៖ ១. …

Read More

28

Nov'16

គោល​ប្រយោជន៍​៧​ យ៉ាង​ខ្លីៗ​សម្រាប់​ជំនួញ​

នេះជាគោលប្រយោជន៍៧ យ៉ាងខ្លីៗសម្រាប់ជំនួញមានដូចជា: (១) សំដីនិងភាសា (២) អក្សរនិងលេខ (៣) សេពមិត􀆎និងស៊ើបសួរ (៤) ផ្សាយដំណឹង និងតែងកាព្យ (៥) ស្គាល់យើង ស្គាល់គេ (៦) អត់ធន់និងព្យាយាម (៧) បានប្រាក់រក្សាឲ្យគង់ ខាងក្រោមនេះជាសេចក្ដីសង្ខេប ដែលមានភាពខ្លីហើយខ្លឹម: …

Read More

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X