សាលាខ្មែរ

ក្បូន​រក្សា​និង​ប្រើប្រាស់​ប្រាក់​១៤​យ៉ាង​

. ចាយវាយឲ្យតិចជាងចំណូល


. ចាប់ផ្ដើមសន្សំប្រាក់ពីឥលូវនេះទៅ ជាជាងរងចាំរហូតដល់រកឃើញថាគួររកស៊ីរបរអ្វី ទើបចាប់ផ្ដើមប្រមែប្រមូលស្វែងរកប្រាក់


. ពេលវេលាជាមាសប្រាក់ គ្រប់គ្រងពេលវេលាបានល្អមានន័យថាគ្រប់គ្រងមាសប្រាក់ក៏បានល្អដែរ


.ជៀសវាងពីបំណុលដែលមានការប្រាក់ខ្ពស់


.ពិភាក្សាពីរឿងប្រាក់កាក់ “ការខ្លាចរអាមិនហ៊ាននិយាយគ្នាដោយត្រង់ៗអំពីរឿងប្រាក់កាក់នឹងនាំអោយអ្នកជួបបញ្ហាហិរញ្ញវត្ថុ”


.ឈប់ចាយវាយហ៊ឺហា ដើម្បីអួតថាខ្លួនមានប្រាក់ច្រើន


. តាមដានដំណើរការចម្រើននៃទ្រព្យសម្បត្តិរបស់អ្នកជានិច្ច


. ថែរក្សារបស់របរប្រើប្រាស់ជាប្រចាំ បើមិនដូច្នេះទេអ្នកត្រូវចំណាយប្រាក់ដើម្បីជួសជុលរបស់ទាំងនោះជាក់ជាពុំខាន។ សាកល្បងសង្កេតមើលមួយត្រួសក្នុងផ្ទះរបស់អ្នក តើមានរបស់អ្វីខ្លះដែលអ្នកទុកចោលមិនអើពើ ឬស្ទើរតែខូចខាតអស់ដោយមិនបានថែរក្សា?


. កិច្ចការណាដែលអាចធ្វើបានដោយខ្លួនឯង ចូរធ្វើដោយខ្លួនឯង នេះជាវិធីកាត់បន្ថយចំណាយដ៏មានប្រសិទ្ធភាព។ បើងាកនេះពឹងគេ ងាកនោះជួលគេ អ្នកនឹងត្រូវចំណាយគ្រប់យ៉ាង។


១០. រាល់ចំណាយត្រូវមានផែនការទុកជាមុន


១១. ស្វែងរកចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងធ្វើកិច្ចការដែលខ្លួនចូលចិត្ត


១២. កសាងមិត្តភាពនិងទំនាក់ទំនងពិតប្រាកដ។ មិត្តភាពនិងចំណងទាក់ទងល្អជាទ្រព្យសម្បត្តិដ៏មានតម្លៃ


១៣. អភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ “ចំណេះដឹង សុខភាព ចំណងទំនាក់ទំនង ។ល។


១៤. ផ្ដល់ជំនួយដោយឥតចំណង។


 

November 28, 2016

0 responses on "ក្បូន​រក្សា​និង​ប្រើប្រាស់​ប្រាក់​១៤​យ៉ាង​"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X