សាលាខ្មែរ

ក្បួនកាត់បន្ថយចំណាយ

ជាសង្ខេបមានក្បួនកាត់បន្ថយចំណាយ ៥ត្រូវបានគេពេញនិយម ដូចខាងក្រោមនេះ៖


. តាមដានចំណាយ៖ ប្រសិនបើអ្នកមិនដឹងថាចាយប្រាក់អស់ទៅណាខ្លះទេ នោះអ្នកនឹងជួបបញ្ហាប្រាក់នាពេលអនាគតជាក់ជាពុំខាន។ ចូរកត់ត្រារាល់ការចំណាយទាំងអស់ ហើយសួរខ្លួនឯងថាចំណាយណាចាំបាច់? ស្រង់ទម្លាប់កន្លងមកទុកជាមេរៀនដោយ ប្រើការវិភាគពីភាពខ្លាំង ភាពខ្សោយ កាស និងកត្តាប្រឈម។

. កម្រិតចំនួនទឹកប្រាក់ចាយវាយប្រចាំសប្ដាហ៍ ឧទាហរណ៍ថាលោកអ្នកចាយ ២០ម៉ឺនក្នុងមួយសប្ដាហ៍ ចូរដាក់តាមខ្លួនតែ២០ម៉ឺនហាមថែមហាមចាយលើសកម្រិត។ ករណីដែលចាយនៅសល់ ឧទាហរណ៍ចាយអស់ត្រឹមតែ១២ម៉ឺន ទឹកប្រាក់ដែលនៅសល់មិនត្រូវយកទៅបូកសប្ដាហ៍ក្រោយទេ ពោលគឺមួយសប្ដាហ៍គឺចាយ២០ម៉ឺន មិនមែន២៨ម៉ឺន នោះទេ។

. ពេលដើរលេងយប់ចូរដាក់ប្រាក់សុទ្ធតាមខ្លួនត្រឹមកម្រិតកំណត់បានហើយ ចូរកុំយកកាតធនាគារតាមខ្លួន បើមិនចង់អោយចាយលង់ខ្លួន។ ការចាយប្រាក់សុទ្ធនឹងធ្វើអោយលោកអ្នកដឹងថាខ្លួនចាយអស់ច្រើន ហើយរអាមិនហ៊ានចំណាយ។

. ចូរទិញទំនិញដោយមានបញ្ជី ជៀសវាងទិញបន្លែផ្លែឈើស្រស់ច្រើនហួសកម្រិតបរិភោគពីរបីថ្ងៃព្រោះនឹងត្រូវខាតប្រាក់ទទេៗពេលរបស់នោះរលួយខូចព្រោះបរិភោគ មិនទាន់។

. កែប្រែទម្លាប់ចាយប្រាក់ បើរកឃើញថាខ្លួនចំណាយខ្ជះខ្ជាយទៅលើអ្វីហើយចូរព្យាយាមកាត់បន្ថយចំណាយលើមុខនោះ។ ពេលអនុវត្តបានជោគជ័យមួយហើយ ចូរបន្តអនុវត្តលើចំណុចផ្សេងមួយទៀត រហូតដល់លែងមានចំណុចខ្ជះខ្ជាយ។

November 28, 2016

0 responses on "ក្បួនកាត់បន្ថយចំណាយ"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X