សាលាខ្មែរ

គន្លឹះ​ក្នុង​ការ​សន្សំ​ប្រាក់​

សុភាសិតខ្មែរមួយពោលថា “ទូកធំ ក្ដោងធំ” មានន័យថាចំណូលច្រើនចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏ដោយក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើងទៅតាមខ្ទង់ចំណូល។

ធ្វើការត្រួតពិនិត្យចំណូល និងចំណាយរបស់អ្នកជាប្រចាំយ៉ាងហោចណាស់ ១ខែម្ដង។ ចូរផ្ទេរប្រាក់ខែជាស្វ័យប្រវត្តមួយចំណែកតាមផែនការចូលទៅក្នុងគណនីសន្សំ។ មានហេតុផលមួយសំខាន់គឺធម្មជាតិរបស់មនុស្ស ពោលកាលណាមនុស្សមានលុយក្នុងដៃកាន់តែច្រើន កាន់តែចង់ចំណាយ។

ចូរប្រើគណនីសន្សំរបស់អ្នកជាបន្ទប់រក្សាសម្ភារគ្រប់យ៉ាងដែលនៅសល់។ រាល់ប្រាក់ដែលរកបានក្រៅទាំងអស់ដាក់បន្ថែមចូលជាប្រចាំទៅក្នុងបន្ទប់ដែលមិនចេះពេញរបស់អ្នក។

ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលលោកអ្នកអាចអនុវត្តបានដើម្បីសន្សំសំចៃបន្ថែមទៀត ដូចមានតទៅនេះ


  • (១) សន្សំសំចៃការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ភ្លើង ទឹក
  • (២) ជ្រើសរើសប្រើប្រាស់ សម្ភារដែលស៊ីអគ្គិសនីតិច
  • (៣) កាត់បន្ថយការចំណាយលើសេវា អ៊ីនធឺណិត ឬកាតទូរស័ព្ទចំពោះការងារពុំចាំបាច់
  • (៤) ប្រើចាន កែវ ក្រណាត់ ជាជាងប្លាស្ទិកព្រោះរបស់ទាំងនោះអាចលាងសំអាត និងយកមកប្រើម្ដងទៀតបាន តែផ្លាស់ផ្ទះត្រូវទិញជាប្រចាំ
  • (៥) ពេលធ្វើដំណើរ ត្រូវជៀសវាងកន្លែងកកស្ទះដើម្បីកុំអោយចំណាយសាំងច្រើន
  • (៦) កុំចូលហាងបាយពេលកំពុងឃ្លានខ្លាំង។
November 28, 2016

0 responses on "គន្លឹះ​ក្នុង​ការ​សន្សំ​ប្រាក់​"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X