សាលាខ្មែរ

គោល​ប្រយោជន៍​៧​ យ៉ាង​ខ្លីៗ​សម្រាប់​ជំនួញ​

នេះជាគោលប្រយោជន៍ យ៉ាងខ្លីៗសម្រាប់ជំនួញមានដូចជា:

() សំដីនិងភាសា

() អក្សរនិងលេខ

() សេពមិត􀆎និងស៊ើបសួរ

() ផ្សាយដំណឹង និងតែងកាព្យ

() ស្គាល់យើង ស្គាល់គេ

() អត់ធន់និងព្យាយាម

() បានប្រាក់រក្សាឲ្យគង់

ខាងក្រោមនេះជាសេចក្ដីសង្ខេប ដែលមានភាពខ្លីហើយខ្លឹម:

. សំដីនិងភាសា

សំដីពិតជាសំខាន់ណាស់ ព្រោះវាជាយានទីមួយដែលហ្នឹងទៅដល់ទីតាំងសំចតនៃអាវកាសជំនួញមុនគេ។ ការចេះនិយាយសំដីពីរោះតែមួយមុខក៏ពុំមែនជាវិធីតែមួយនាំអោយទំនាក់ទំនងល្អក្នុងការរកស៊ីនោះដែរ ប៉ុន្តែអត្ថន័យក៏ជាប្រេងឥន្ធនៈសម្រាប់ការ នាំអោយយាន ជំនួញរបស់អ្នកអាចធ្វើចលនាបាន។លើសពីនេះទៅទៀត គ្រាន់តែសំដីដែលមានភាពពីរោះពិសា និងប្រកបដោយអត្ថន័យក៏ពុំទាន់គ្រប់ជ្រុងជ្រោយដែរ ដូចនេះអ្វីដែលអ្នកត្រូវចេះប្រើភាសាផងដែរ។ ភាសាដែលអ្នកជំនួញតែងរមែងចង់បាននោះគឺ សម្ដែងចេញតាមរយៈកាយវិការ ជាពិសេសអាកប្បកិរិយា។ តើធ្វើយ៉ាងណាទើបអាចបញ្ចូលធាតុទាំង ៣ខាងដើមនេះបញ្ចូលគ្នាបាន? ចម្លើយដែលយើងខ្ញុំអាចជូននៅពេលនេះបានគឺ លោកអ្នកត្រូវរៀនពីបទពិសោធន៍នៃការប្រាស្រ័យទាក់ទងគ្នាកន្លងមក ព្រមទាំងយកមេរៀនទាំងនោះជា យានក្នុងការធ្វើដំណើរអាជីវកម្ម ហើយហ្នឹងជួសជុលយានមួយនេះអោយត្រូវតាមកាលៈទេសៈផ្លូវនិមួយៗដែលត្រូវឆ្លងកាត់។

. អក្សរនិងលេខ

ភាសាកំណើតជាភាសាចាំបាច់ដែលពុំអាចខ្វះបាន ចំពោះគ្រប់បុគ្គលទាំងអស់មិនថាអ្នករកស៊ីនោះទេ។ ជាអតីតកាលពំនោលបានតែងថា អក្សរគឺប្រើសម្រាប់កត់ត្រា លេខសម្រាប់គិត។ ជាឧទាហរណ៍ ការកត់ត្រានាំអោយចាំកិច្ចការទាំងពួង និងមើលយល់ការងារផ្សេងៗជាច្រើន ហើយការគិតលេខនាំអោយចេះគិតចំណេញ ខាត ឬសល់។ យោងតាមសហគ្រិនវ័យក្មេងជោគជ័យបានផ្ដល់បទពិសោធន៍ជាច្រើន ដែលជាហេតុនាំអោយទទួលផលជោគជ័យដូចពួកគេគឺ ការមានភាពវ័យឆ្លាតខាងហិរញ្ញវត្ថុ ឬការគណនាពីរឿងលុយកាក់ជាសរុប។

. សេពមិត្តនិងស៊ើបសួរ

មិត្តភាពប្រៀបបាននិងអំបិល ដែលបង្អែមដូចជាការរកស៊ី ដូចនេះបើលោកអ្នកចង់អោយបង្អែមកាន់តែមានរស់ជាតិដល់កម្រិតកំពូលលោកអ្នកត្រូវដាក់អំបិលបន្តិចទៅក្នុងបង្អែម។ ការរាប់អានមិត្តភាពត្រូវមានការប្រុងប្រយ័ត្នព្រមទាំងមានការបែងចែកអោយបានគ្រប់កម្រិត រួមទាំងដៃគូរប្រកួតប្រចែងរកស៊ីរបរដូចខ្លួនផងដែរ។ ការស៊ើបសួរជាបរិយាកាស នៃការញ៉ាំបង្អែម បើទោះបង្អែមមានថែមអំបិលនាំអោយរស់ជាតិកាន់តែឡើងមួយកម្រិតខ្លាំង ដូចនេះទោះបើចំណីពីឋានសួគ៌ាក៏ដោយតែបើយើងទទួលទាននៅក្នុងបង្គន់នោះលោកអ្នកប្រាកដជាអាចសន្និដ្ឋានលទ្ធផលបានហើយ។

. ផ្សាយដំណឹងនិងតែងពាក្យ

ការដែលអ្នកមានផលិតផលហើយមិនបានផ្សព្វផ្សាយ ឬបង្ហាញជូនដល់មហាជនពិតណាស់ប្រាកដជាពុំទទួលបានជោគជ័យនោះទេ។ ភ្ជាប់ជាមួយកាលៈទេសៈនេះ ការបញ្ចេញព័ត៌មានជាកត្តាសំខាន់បំផុតមួយក្នុងការកំណត់ភាពជោគជ័យអាជីវកម្មរបស់អ្នក។ ហើយវិធីសាស្ត្រក្នុងការផ្សាយព័ត៌មានមានច្រើនបើយោងតាមស្ថានភាពបច្ចុប្បន្ន តែការជ្រើសរើសត្រូវឈរលើចំណុចបី ទីមួយអត្ថន័យនៃដំណឹង ទីពីរការច្នៃប្រឌិតនិងបង្កើតថ្មី ទីបីពេលវេលានិងកាលៈទេសៈ(ស្របតាមពេលវេលា)។ បើសួរថាហេតុអ្វីបានជាយើងត្រូវផ្សាយព័ត៌មាន? ចម្លើយនេះត្រូវសួរខ្លួនឯងថា តើអ្នកពិតជាត្រូវការវាដែរទេ? ត្រូវការកម្រិតណា? របៀបណា? ហើយពេលណា?

. ស្គាល់យើងស្គាល់គេ

មានឯកសារជាច្រើនបានណែនាំអោយអ្នកជំនួញត្រូវធ្វើជាបុគ្គលិកប្រភេទជំនួញណាដែលខ្លួនចង់រកស៊ី ដោយហេតុតែទី១ ទទួលបានបទពិសោធន៍ ទី២រៀនពីរបៀបធ្វើការនិងវិធីសាស្ត្រក្នុងការធ្វើទីផ្សារ និងទី៣ស្គាល់ពីគោលដៅខ្លួនឯងអោយពិតជាក់ស្ដែងស្របតាមការទទួលបានជោគជ័យពី ការដាំដើមឈើ ទៅការថៃទាំ ទៅការព្យាបាល ទៅការទទួលផល និងពិសេសការរកដៃគូរជំនួញមកទិញ។ តែបើយោងតាមភាពជាក់ស្ដែង ការជោគជ័យនៃភាពច្នៃប្រឌិតបង្កើតថ្មីក្នុងជំនួញមិនប្រាកដត្រូវធ្វើជាកម្មករគេជាមុននោះទេ ឧទាហរណ៍ មានសហគ្រិននៅអាមេរិកបានបង្កើតអណ្ដូងប្រេងកាត ដែលពីសម័យនោះនៅចិនគេប្រើខ្លាញ់ត្រី ហើយអាមេរិកក៏យកប្រេងកាតទៅលក់នៅចិន។ គេធ្វើចង្កៀង ១លាន ថ្លៃដើម១អស់៣០រៀល លុះយកទៅលក់នៅស្រុកចិនគេលក់តែ ១០រៀល។ គេបង្ហាត់អោយចិនប្រើចង្កៀងប្រេងកាត លុះចេះប្រើគេលក់ប្រេងកាតដាច់ ហើយនាំគ្នាធ្វើជាសេដ្ឋីនៅអាមេរិកតែម្ដង។ លើសពីនេះទៅទៀត អ្នករកស៊ីត្រូវជៀសអោយផុតពីការខ្មាសអៀនទាំង៤ដែលនាំអោយអ្នកដើរថយក្រោយ ដូចជា ខ្មាសអៀននឹងស្រី អ្នកមានទ្រព្យសម្បត្តិ អ្នកមានយសសក្តិ និងចុងក្រោយអ្នកជំនួញ។

. អត់ធន់និងព្យាយាម

អ្នកប្រាថ្នាចង់បានគំនរសម្បត្តិហូរចូល ត្រូវតែព្យាយាមដូចតទៅ:

  • អត់ធន់នឹងការក្រលំបាក
  • អត់ធន់នឹងការថ្កើងរុងរឿង
  • អត់ធន់នឹងការខឹង
  • អត់ធន់នឹងការស្រលាញ់

តើហេតុអ្វីត្រូវមានការអត់ធន់ទាំង៤ខាងលើ? ទីមួយដាស់តឿនមនុស្សអោយចេះសន្សំសំចៃ និងរៀនពីការលំបាកដែលខ្លួនឆ្លងកាត់ ទីពីរការមានបានពុំស្ថិតស្ថេររហូតនោះទេ ត្រូវមានភាពឆ្លាតក្នុងការចំណាយ ទីបីពុំចាំបាច់វិភាគច្រើននោះទេ កាលណាខឹងនាំអោយខាត ហើយអាចនាំអោយខូច ហើយចុងក្រោយទីបួនស្រលាញ់ឬស្អប់ត្រូវមានការបែងចែកអោយមានដាច់ពីគ្នារវាងរឿងផ្ទាល់ខ្លួននិងអាជីវកម្ម។

. បានទ្រព្យរក្សាឲ្យគង់

អ្នកជំនួញត្រូវជៀសវាងការវិនាសដោយហេតុទាំង១០ខាងក្រោម:

  • () វិនាសដោយចោរខាងក្នុង និងចោរខាងក្រៅ
  • () វិនាសដោយគេបោកបញ្ឆោតឆបោក
  • () វិនាសដោយភ្លើងឆេះ
  • () វិនាសដោយល្បែងស្រី
  • () វិនាសដោយស្រា
  • () វិនាសដោយល្បែងភ្នាល់ បៀ ប៉ោ
  • () វិនាសដោយខុសច្បាប់រដ្ឋ
  • () វិនាសដោយសង្គ្រាម
  • () វិនាសដោយប្ដឹងផ្ដល់ផ្ចាញ់ផ្ចាលគ្នា
  • (១០) វិនាសដោយដើរលេងយប់ សេពគប់នឹងមនុស្សអាក្រក់ ប៉ោឡែ។
November 28, 2016

0 responses on "គោល​ប្រយោជន៍​៧​ យ៉ាង​ខ្លីៗ​សម្រាប់​ជំនួញ​"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X