សាលាខ្មែរ

បណ្តុះពូជជោគជ័យ

ឡៅ ស៊ឺ និយាយថា “ដំណើររាប់ពាន់យោជន៍ផ្ដើមចេញពីមួយជំហាន”។ ឆាកជីវិតមនុស្សប្រៀបបាននឹងដំណើរដ៏វែងឆ្ងាយដែលផ្ដើមចេញពីជីវិតប្រចាំថ្ងៃ។ ជោគជ័យក្នុងឆាកជីវិតទាំងមូលផ្ដើមចេញពីជោគជ័យក្នុងមួយថ្ងៃៗ។ ជោគជ័យក្នុងមួយថ្ងៃៗផ្ដើមចេញពីជោគជ័យក្នុងកិច្ចការនីមួយៗ។ ជោគជ័យក្នុងកិច្ចការនីមួយៗ ផ្ដើមចេញពីគំនិត។ គំនិតកើតចេញពីចិត្ត។ នេះជាគ្រាប់ពូជនៃជោគជ័យ។ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីបណ្ដុះពូជជោគជ័យ?

អ្នកប្រាជ្ញខាងបរមត្ថវិជ្ជា (វិជ្ជាផ្លូវចិត្ត) តែងអះអាងដូចៗគ្នា ចិត្តជាធំ អ្វីៗគ្រប់យ៉ាងត្រូវផ្ដើមចេញពីចិត្ត។ ដើម្បីទទួលបានជោគជ័យ៖

. ជាបឋមគេត្រូវជឿថាជោគជ័យនឹងកើតមានពិតប្រាកដចំពោះគេ។ ប្រសិនបើមិនជឿទេ នេះគេពិតជាពុំទទួលបានអ្វីមួយដែលគេហៅថាជោគជ័យនោះទេ។

. បន្ទាប់មកគេត្រូវតម្កល់អោយមាំក្នុងចិត្តនូវភាពជោគជ័យ ហើយមើលឃើញហាក់ដូចជាខ្លួនទទួលបានភាពជោគជ័យរួចជាស្រេច។

. មួយផ្នែកទៀត គេត្រូវយកចិត្តទុកដាក់ធ្វើកិច្ចការប្រចាំថ្ងៃអោយបានល្អបំផុត ធ្វើយ៉ាងណាអោយកិច្ចការនីមួយៗសុទ្ធតែទទួលបានជោគជ័យ។ ប្រសិនបើកិច្ចការនីមួយៗសុទ្ធតែទទួលបានជោគជ័យ ជីវិតទាំងមូលទៀងតែនឹងទទួលបានជោគជ័យ។ គេគួរប្រកាន់ខ្ជាប់នូវគោលការណ៍នេះជាដរាប: កិច្ចការនីមួយៗត្រូវតែជោគជ័យ

. ក្រៅពីនេះគេត្រូវចេះផ្ដល់ប្រយោជន៍អោយមនុស្សដែលបង្កើតប្រយោជន៍អោយខ្លួន គឺផ្ដល់អោយច្រើនជាងអ្វីដែលខ្លួនបានទទួល និងធ្វើអោយគេមានអារម្មណ៍ខ្លួនរីកចំរើនជាងមុន។ គេគួរតែផ្ដល់របស់ដែលមានតម្លៃជាងប្រាក់ទៅទៀត ឧទាហរណ៍ការបង្រៀនអោយចេះស្ទូចត្រី ជាជាងអោយត្រីគេជាប្រចាំ។

ចូរចាំពាក្យទំនៀមខ្មែរមួយឃ្លាថា: “ ពូជក្រូចផ្លែក្រូច ពូជស្វាយផ្លែស្វាយ ដាំពូជអ្វីបានផ្លែហ្នឹង”។

November 28, 2016

0 responses on "បណ្តុះពូជជោគជ័យ"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X