សាលាខ្មែរ

វិធី​គ្រប់គ្រង​ចំណាយ​

និយាយដល់រឿងចំណាយមនុស្សភាគច្រើនជួបប្រទះបញ្ហាប្រហាក់ប្រហែលគ្នា គឺទើបតែនឹងបើកប្រាក់ខែមិនទាន់បានប៉ុន្មានថ្ងៃផង មិនដឹងបាត់ប្រាក់ទៅណាអស់រួចក៏ចោទសួរខ្លួនឯងថា ខ្ញុំដូចជាមិនបានចាយវាយខ្ជះខ្ជាយទេ ហេតុអ្វីក៏អស់ប្រាក់ទៅណាលឿនម្ល៉េះ? អ្នកខ្លះថា ដាច់ខែដាច់ខ្យល់។

ចូរអនុវត្តតាមដំណាក់កាលទាំង៤ ខាងក្រោមដើម្បីគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព:

. ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ

. បញ្ជីចំណូលចំណាយប្រចាំខែ

. ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ

. ស្វែងរកមធ្យោបាយបង្កើតចំណូល


 

. ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ

ជារៀងរាល់ថ្ងៃចូរកត់ត្រាចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេ គុយទាវ ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា អ្នកបានចាយវាយខ្ជះខ្ជាយលើអ្វីខ្លះ អ្វីដែលជាចំណាយចាំបាច់ ហើយអ្វីជាការចំណាយមិនចាំបាច់។ ចូរកាត់បន្ថយឬកុំចាយលើរបស់ដែលមិនចាំបាច់។

. បញ្ជីចំណូលចំណាយប្រចាំខែ

ចូរកត់ត្រាចូលទាំងអស់នូវរាល់ចំណូលរបស់អ្នកមកពីប្រភពផ្សេងៗ ឧទាហរណ៍ចំណូលពីការងារ អាជីវកម្ម ការប្រាក់ ។ល។ ចូរបែងចែកចំណាយជាពីរប្រភេទ គឺចំណាយថេររួមមានដូចជាឈ្នួលផ្ទះ ថ្លៃសាលា ថ្លៃធានារ៉ាប់រង និងចំណាយប្រែប្រួលរួមមាន ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃអាហារ។

. ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ

ត្រូវចាយវាយទៅតាមផែនការចំណាយ ដាក់ប្រាក់តាមខ្លួនតិចៗបានហើយដើម្បីជៀសវាងកុំអោយដកចាយច្រើនទិញទំនិញដែលពុំចាំបាច់តាមការចង់។មុនទិញទំនិញត្រូវមានបញ្ជីមុខទំនិញដែលត្រូវទិញកុំតាមតែចិត្តចង់ បើអាចខ្ចប់អាហារពីផ្ទះទៅ ជាជាងបរិភោគនៅភោជនីយដ្ឋាន ព្រមទាំងបង់ថ្លៃទឹកភ្លើង និងថ្លៃដទៃទៀតអោយទាន់ពេល ជៀសវាងការផាកពិន័យ។ ជាប្រចាំឆែកមើលចំណាយប្រចាំខែ រួចសួរខ្លួនឯងថាអ្នកពិតជាត្រូវការរបស់ទាំងនោះមែនឬទេ។ ចុងក្រោយកាត់ប្រាក់ចេញពីគណនីប្រាក់ខែដោយស្វ័យប្រវត្តិរៀងរាល់ខែចូលក្នុងខ្ទង់សន្សំរបស់អ្នក។

. ស្វែងរកមធ្យោបាយបង្កើតចំណូល

ចូរសួរខ្លួនឯងថាក្រៅពីប្រភពចំណូលសព្វថ្ងៃតើអាចរកចំណូលមកពីប្រភពណាផ្សេងបន្ថែមទៀត។ ចូររក្សាទុកឯកសារបញ្ជីស្នាមអោយមានរបៀបរៀបរយ និងមានសុវត្ថិភាព។ ជាទម្លាប់ចូរពិនិត្យនិងវាយតម្លៃលើចំណូលចំណាយរបស់អ្នក។

November 28, 2016

0 responses on "វិធី​គ្រប់គ្រង​ចំណាយ​"

Leave a Message

Your email address will not be published. Required fields are marked *

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X