Instructors
ការគ្រប់គ្រង និងការវិភាគទិន្នន័យតាម MS. Excel
កម្មវិធី MS. Excel របស់ក្រុមហ៊ុន Microsoft ត្រូវបានកំពុងប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ នៅក្នុងការងារស្រាវជ្រាវ វាក៏ត្រូវបានគេប្រើប្រាស់សម្រាប់បញ្ចូល កែតម្រូវ រក្សាទុក និងជាពិសេសនោះគឺសម្រាប់ការវិភាគទិន្នន័យ ដោយសារតែវាមានភាពងាយស្រួល និងសំបូរបែបក្នុងការប្រើប្រាស់។
គោលបំណង
បន្ទាប់ពីរៀនវគ្គនេះរួច អ្នកសិក្សា
១. នឹងចេះពីដំណើរការនៃការរៀបចំ គ្រប់គ្រង រក្សាទុក ដើម្បីងាយស្រួលយកទិន្នន័យទាំងនោះមកវិភាគនៅក្នុងកម្មវិធី MS. Excel
២. នឹងចេះពីរបៀបប្រើប្រាស់រូបមន្តមួយចំនួនដូចជា មធ្យម ម៉ូដ មេដ្យាន ក៏ដូចជារូបមន្ត សម្រាប់រាប់ និងការគណនា (បូក ដក គុណ ចែក) នៅក្នុង MS. Excel ដើម្បីធ្វើការវិភាគស្ថិតិបែបពិពណ៌នា
៣. នឹងចេះពីគន្លឹះពិសេសៗនៅក្នុងការវិភាគទិន្នន័យ ដើម្បីឱ្យដំណើរការនៃការវិភាគកាន់តែលឿន និងមានប្រសិទ្ធភាព ហើយឱ្យទម្រង់នៃការវិភាគមានលក្ខណៈជាប្រព័ន្ធ
៤. នឹងអាចមានលទ្ធភាពយកមេរៀននៅក្នុងវគ្គសិក្សានេះទៅប្រើប្រាស់សម្រាប់ការគ្រប់គ្រង ឬវិភាគទិន្នន័យក្នុងអាជីពការងារប្រចាំថ្ងៃ
ការចូលរួមរបស់អ្នកសិក្សា
១. ចំណាយពេលប្រមាណជា ២ ទៅ ៣ម៉ោង ដើម្បីមើលការបង្ហាញតាមជំហាននីមួយៗ និងអនុវត្តន៍
២. ចំណាយពេលប្រមាណជា ១ ទៅ ២ម៉ោង សម្រាប់ការធ្វើកិច្ចការនៅផ្នែកចុងក្រោយនៃវគ្គសិក្សា និងត្រូវផ្ញើត្រលប់មកវិញ
៣. ត្រូវមានកម្មវិធី MS. Excel នៅក្នុងកុំព្យូទ័រដើម្បីអាចអនុវត្តន៍កិច្ចការដែលដាក់ឱ្យបាន
ការពិភាក្សា
យើងលើកទឹកចិត្តឱ្យអ្នកសិក្សាទាំងអស់អនុវត្តន៍កិច្ចការតាមជំហាននីមួយៗ និងផ្ញើការងារត្រលប់មកយើងវិញ។ ប្រសិនបើមានសំណួរ ឬយោបល់ផ្សេងៗ អ្នកអាចសរសេរវានៅក្នុងវេទិកាដែលយើងបានបង្កើតសម្រាប់វគ្គនេះ ឬអាចផ្ញើជាសារអេឡិចត្រូនិកមកយើងបាន។ វេទិកាដែលយើងបង្កើតនៅក្នុងវគ្គ គឺសម្រាប់អ្នកសិក្សាទាំងអស់គ្នា ដូចនេះប្រហែលជាមានចម្ងល់មួយចំនួននៅទីនោះដូចទៅនឹងចម្ងល់របស់អ្នកដែរ។ ដូចនេះ អ្នកអាចមើលនៅទីនោះជាមុនសិនមុនពេលលើកឡើងសំណួររបស់អ្នក។
Course Curriculum
ការគ្រប់គ្រង និងការវិភាគទិន្នន័យតាម MS. Excel | |||
ដំណើរការនៃការគ្រប់គ្រងទិន្នន័យ | 00:20:00 | ||
ស្វែងយល់ពីរបៀបនៃការរៀបចំ និងរក្សាទុកទិន្នន័យ | 00:10:00 | ||
ស្ថិតិបែបពិពណ៌នា និងការប្រើប្រាស់រូបមន្តសម្រាប់គណនានៅក្នុង MS. Excel | 00:20:00 | ||
ការរៀបចំប្រព័ន្ធដើម្បីឱ្យងាយស្រួលក្នុងការវិភាគ | 00:20:00 | ||
អនុវត្តន៍ | |||
ឧទាហរណ៍នៃការវិភាគទិន្នន័យ | 00:30:00 | ||
ការអនុវត្តន៍លើការរៀបចំ និងវិភាគទិន្នន័យ | 15, 00:00 |
Course Reviews
No Reviews found for this course.