សាលាខ្មែរ

ក្លាយជាអ្នកណែនាំ

មើលការណែនាំនៅទីនេះដើម្បីក្លាយជាអ្នកណែនាំ

instructor-final-image


តើអ្វីជាអ្នកណែនាំនៅក្នុងសាលាខ្មែរ?


អ្នកណែនាំក្នុងសាលាខ្មែរគឺជាសមាជិកដែលមានជំនាញច្បាស់លាស់ ព្រមទាំងមានគោលបំណងចម្បងចែករំលែកចំណេះជំនាញ ទៅដល់អ្នកសិក្សាគ្រប់កម្រិតក្នុងប្រទេសកម្ពុជា។ នេះជាមាគ៌ាក្រាលមាសសម្រាប់ប្រជាជនកម្ពុជានាយុគសម័យអ៊ីនធឺណិត ដែលមានការរួមបញ្ចូលធាតុ ៣សំខាន់ ដូចជា ចំណេះជំនាញ ការច្នៃប្រឌិតបង្កើតថ្មី និងប្រព័ន្ធអប់រំតាមអ៊ីនធឺណិត។

 

ហេតុអ្វីបានជាត្រូវធ្វើជា អ្នកណែនាំជាមួយយើង?


ចូលរួមជាមួយយើងដើម្បីការរីកចម្រើនគ្រប់ភាគីទាំងអស់

. ផ្ដល់ចំណេះជំនាញ ព្រមទាំងទទួលបានការផ្ដល់ប្រឹក្សា មតិយោបល់ ពិភាក្សា និងបង្កើតវប្បធម៌នៃការចែករំលែក។

. ទទួលបានកម្រៃ (ទទួលបានកម្រៃជើងសាលើគ្រប់ការចូលសិក្សារបស់សិស្សម្នាក់ៗ។

. បង្កើននូវវប្បធម៌នៃការចែករំលែកចំណេះដឹង និងជំនាញដែលអាចនឹងជម្រុញឱ្យមានការរីកចម្រើនក្នុងវិស័យអប់រំនៅកម្ពុជា។

 

តើក្នុងនាមជាអ្នកណែនាំត្រូវធ្វើអ្វីខ្លះហើយធ្វើយ៉ាងដូចម្ដេច?


ការងារចម្បង៥របស់អ្នកណែនាំដែលត្រូវធ្វើរួមមាន

. ចងក្រងបែងចែកសង្ខេប៖ឯកសារឬចំណេះដឹងដែលអ្នកមានជំនាញ ព្រមទាំងបំបែកជាផ្នែកតាមប្រភេទនៃជំនាញទាំងនោះដោយប្រកាន់មាគ៌ាជាអត្ថិភាពខ្លីហើយខ្លឹមជាមួយឧទាហរណ៍

. យកការចងក្រងដែលបានសង្ខេប បង្កើតទៅជាវគ្គសិក្សានៅក្នុងប្រព័ន្ធអប់រំរបស់សាលាខ្មែរ 

. គ្រប់គ្រងវគ្គដែលបានបង្កើតដូចជា

  • តាមរយះការកំណត់នូវអ្វីដែល អ្នកសិក្សាត្រូវធ្វើមុន កំឡុងពេល ព្រមទាំងក្រោយនៃវគ្គសិក្សានិមួយៗ 
  • បង្កើតការពិភាក្សាពីវគ្គនិមួយៗតាមរយះ ក្រុមពិភាក្សា ក្រុមផ្លាស់ប្តូរយោបល់ និងការអោយមតិពីមនុស្សទូទៅ 

. ផ្ដល់ការគាំទ្រដល់សិស្សដោយផ្ទាល់ ឬតាមការណែនាំជាជាប្រចាំ

. ទទួលលទ្ធផល តាមរយះការខិតខំប្រឹងប្រែងរបស់អ្នក អ្នកនឹងទទួលបានចំណុច៣សំខាន់ដូចជា

  • ទី១-កម្រៃសមស្របតាមការពេញនិយមនិងអត្ថន័យនៃការបង្កើតរបស់អ្នក
  • ទី២-ការរីកចម្រើនជាលំដាប់ភ្ជាប់ជាមួយកេរ្តិ៏ឈ្មោះប្រកបដោយយន្តការច្បាស់លាស់
  • ទី៣-មានការអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន

 

តើលោកអ្នកនឹងទទួលបានអ្វីពីការងារដ៏មានប្រយោជន៍មួយនេះ?


លោកអ្នកនឹងទទួលបានដូចតទៅ

. កម្រៃពីការពីការបង្កើតវគ្គសិក្សានីមួយៗ

. ការណែនាំច្បាស់លាស់ នឹងមានប្រព័ន្ធគ្រប់គ្រងប្រកបដោយយន្តការជាក់លាក់

. ទទួលបានការគាំទ្រពីក្រុមការងាររបស់យើងរាល់ពេលដែលត្រូវការ

. ទទួលបានព័ត៌មាន និងឯកសារដែលមានប្រយោជន៍ក្នុងការអភិវឌ្ឍន៍ចំណេះដឹងជាប្រចាំ ជាពិសេសវិធីសាស្ត្រក្នុងការចែករំលែកជំនាញដែលមានទៅកាន់អ្នកដទៃ

បំពេញទម្រង់ដើម្បីក្លាយជាអ្នកណែនាំ

  *** ព័ត៌មានរបស់អ្នកនឹងត្រូវបានរក្សាការសម្ងាត់

អំពីសាលាខ្មែរ

សាលាខ្មែរ​គឺ​ជា​សហគមន៍​មួយ​ដែល​ផ្ដោត​លើ​ការសិក្សា និង​ការ​ចែករំលែក​ចំណេះដឹង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​កាន់​ប្រ​ជា​ជន​​ខ្មែរ​ទូទៅ ដើម្បី​ធានា​ថា​ការអប់រំ​សម្រាប់​​ប្រ​ជា​ជន​​ខ្មែរ​​គឺ​មាន​ភាព​ងាយ​ស្រួល​អាច​ធ្វើ​បាន​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។

សាលាខ្មែរ៖ សហគមន៍សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ល្អ​ផ្តាច់​គេ​

វគ្គសិក្សាពេញនិយម

អ្នកនៅលើបណ្តាញ

There are no users currently online
top
រក្សាសិទ្ធគ្រប់យ៉ាងដោយ © សាលាខ្មែរ  
X