៨ចំនុចដែលអ្នកគួរដឹងអំពីការសិក្សាតាមប្រព័ន្ធអ៊ីនធើណិត

សម្រាប់អ្នកដែលបង្កើតវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធើណិត គូរតែស្វែងយល់ចំណុចមួយចំនួនអំពីវគ្គសិក្សា។ ចំណុចទាំង ៨ខាងក្រោមនេះនឹងជួយអ្នកក្នុងការសម្រេចចិត្តលើការបង្កើតវគ្គសិក្សា។

=

១. អនុញ្ញា​តឱ្យអ្នកសិក្សាជូលរួមចំណែក

អ្នកសិក្សាគួរចូលរួមបង្កើតបរិយាកាសសិក្សាដោយផ្អែកលើគោលដៅ ចំណាប់អារម្មណ៍ និងទេពកោសល្យរបស់គេ។ នៅក្នុងប្រព័ន្ធសិក្សារតាមអ៊ីនធើនិតមួយចំនួន អនុញ្ញាត​ឱ្យអ្នកសិក្សាចូលរួមបញ្ចេញមតិយោបល់ បទពិសោធន៍របស់គេដើម្បីឱ្យវគ្គសិក្សាអាចទៅដល់គោលដៅរួមរួមគ្នា។ ប្រព័ន្ធនេះត្រូវបានគេហៅថា cMOOC (Connectivist MOOC)។ បន្ថែមពីលើនេះ ប្រព័ន្ធសិក្សាផ្សេងទៀតក៏អាចអនុញ្ញាត​ឱ្យអ្នកសិក្សាចូលរួមយ៉ាងពេញលេញក្នុងការចែករំលែកអ្វីដែលមានប្រយោជន៍សម្រាប់វគ្គសិក្សា និងអ្នកសិក្សាផ្សេងទៀត។​

២. មានតារាងពេលវេលា និងគោលបំណងច្បាស់លាស់

ការបង្ហាញនៅតារាងពេលវេលានៃវគ្កសិក្សារៀបចំខ្លួនរួចរាល់ និងលៃលកពេលវេលាសម្រាប់វគ្គសិក្សា។ លើសពីនេះ ការជូនដំណឹងទៅពួកគេតាមរយៈមធ្យោបាយផ្សេងៗដូចជាសារអេឡិចត្រូនិច (Email) ក៏នឹងជួយឱ្យពួកគេមិនងាយនិងខកខានក្នុងការចូលរៀន។ ម្យ៉ាងវិញទៀត ការបង្ហាញពីគោលបំណងជាក់លាក់នៃវគ្គសិក្សាពិតជាមានសារៈសំខាន់ក្នុងការផ្តល់នូវជម្រើសដល់អ្នកសិក្សាក្នុងការសម្រេចចិត្តលើកការរៀនវគ្គសិក្សានោះផ្អែកតាមចំណាប់អាម្មណ៍របស់គេ ក៏ដូចជាដើម្បីអាចធានាថាវគ្គសិក្សារបស់អ្នកអាចជួយអ្នកសិក្សាសម្រេចគោលបំណងដែលបានដាក់ជូនបាន។

៣. គ្រោងមេរៀនមានជាប់ទាក់ទងទៅនឹងមេរៀនលម្អិត និងសកម្មភាពក្នុងវគ្គសិក្សា

ដូចជាការសរសេរសៀវភៅ ឬការធ្វើបទបង្ហាញ វគ្គសិក្សាតាមប្រព័ន្ធអ៊ីនធើណិតក៏តម្រូវឱ្យអ្នកបង្ហាញពីគ្រោងមេរៀន និងសកម្មភាពដែលតម្រូវឱ្យអ្នកសិក្សាអនុវត្តន៍។ ការបង្ហាញពីគ្រោងនៃវគ្គសិក្សា និងសកម្មភាពនឹងជួយអ្នកសិក្សាយល់កាន់តែច្បាស់ពីវគ្គសិក្សារបស់អ្នកដែលអាចជួយឱ្យគេសម្រេចចិត្តថាតើគួរតែចូលរៀនឬអត់?

៤. អភិវឌ្ឍការវាយតម្លៃឱ្យច្បាស់

៥.​ មានប្រព័ន្ធផ្តល់មតិយោបល់ត្រលប់

៦. ដាក់កាលវិភាគត្រួតពិនិត្យវឌ្ឍនភាព

៧. វាយតម្លៃឡើងវិញនូវខ្លឹមសារ និងការវាយតម្លៃក្នុងកំឡុងពេលណាមួយ

៨. ផ្តល់ធនធានគាំទ្រតាមអ៊ីនធឺណិត

៨ចំនុចដែលអ្នកគួរដឹងអំពីការសិក្សាតាមប្រព័ន្ធអ៊ីនធើណិត

August 4, 2018

0 responses on "៨ចំនុចដែលអ្នកគួរដឹងអំពីការសិក្សាតាមប្រព័ន្ធអ៊ីនធើណិត"

Leave a Message

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.

X