គន្លឹះដើម្បីឱ្យទទួលបានជោគជ័យក្នុងការការពារគម្រោងស្រាវជ្រាវ
សម្រាប់និស្សិតដែលកំពុងរៀននៅថ្នាក់ឧត្ដមសិក្សា ការស្រាវជ្រាវជារឿងមួយដែលនាំឱ្យពួកគេឈឺក្បាល និងស្ត្រេសខ្លាំងបំផុត។ កិច្ចការមួយនេះ ត្រូវធ្វើឡើងជាច្រើនដំណាក់កាល ហើយគ្រប់ដំណាក់កាលទាំងអស់គឺត្រូវមានភាពច្បាស់លាស់ និងមានហេតុផលក្នុងការបកស្រាយ។ ជាទូទៅ សាលាភាគច្រើនតម្រូវឱ្យនិស្សិតការពារគម្រោងស្រាវជ្រាវ ឬសំណើស្រាវជ្រាវ (Research Proposal) មុនអនុញ្ញាតឱ្យនិស្សិតបន្តកិច្ចការនេះទៅមុខទៀត។ ហេតុផលដែលតម្រូវឱ្យនិស្សិតធ្វើការការពារគម្រោងស្រាវជ្រាវគឺដើម្បីធានាថាកិច្ចការស្រាវជ្រាវរបស់ពួកគេគឺ មានភាពច្បាស់លាស់ អាចធ្វើទៅបាន មានសារប្រយោជន៍ និងមានក្រមសីលធម៌ត្រឹមត្រូវដោយគោរពទៅតាមគោលការណ៍នៃការស្រាវជ្រាវ។ ការការពារគម្រោងស្រាវជ្រាវ ប្រហែលជាឧបសគ្គសម្រាប់និស្សិតមួយចំនួនធំំ …Read More

តើគួរគិតលើចំណុចអ្វីខ្លះពេលដែលចាប់ផ្ដើមជ្រើសរើសប្រធានបទស្រាវជ្រាវ?
ការស្រាវជ្រាវគឺជាការសិក្សាដែលមានលក្ខណៈវិទ្យាសាស្ត្រ ដោយមានជំហាន និងនីតិវិធីច្បាស់លាស់។ ដើម្បីសម្រេចការស្រាវជ្រាវឱ្យបានល្អ ការជ្រើសរើសប្រធានបទគឺជាចំណុចសំខាន់ ហើយក៏ជាជំហានដំបូងដែលយើងត្រូវធ្វើផងដែរ។ ប្រសិនបើអ្នកជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ភាគច្រើនសាលាតម្រូវឱ្យអ្នកកំណត់ប្រធានបទស្រាវជ្រាវដោយខ្លួនឯង ដែលងាយស្រួលសម្រាប់សាលាធ្វើការផ្គូផ្គងអ្នក ជាមួយនិឹងសាស្ត្រាចារ្យដឹកនាំ។ ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវពិចារណាពេលដែលជ្រើសរើសប្រធានបទសម្រាប់ស្រាវជ្រាវ។ ១. ធ្វើការប្រមូលផ្តុំគំនិតរបស់អ្នក អ្នកត្រូវចាប់ផ្តើមគិតពីបទពិសោធន៍របស់អ្នក ដោយផ្ដោតលើសំណួរមួយនេះ «តើអ្វីដែលជាបញ្ហាដែលខ្ញុំជួបកន្លងមក ហើយខ្ញុំមិនអាចដោះស្រាយវាបានដោយងាយស្រួល?» ក្នុងន័យនេះ ប្រសិនបើបញ្ហាមួយដែលអ្នកធ្លាប់ជួបប្រទះ ហើយអ្នកពិបាក …Read More

ចំណុចដែលគួរធ្វើ និងមិនគួរធ្វើសម្រាប់ការរៀនតាមអ៊ីនធឺណិត
កំឡុងពេលមានការរឹតត្បិតការជួបជុំដោយសារតែជំងឺកូវីត១៩ ការរៀនតាមប្រព័ន្ធអ៊ីនធឺណិតចាប់ផ្ដើមពេញនិយម។ យើងនឹងលើកយកចំណុចខ្លះៗមកជជែកដើម្បីជំរុញឱ្យការរៀនពីចម្ងាយនេះកាន់តែមានប្រសិទ្ធភាព។ ដើម្បីអាចឆ្លើយទៅនឹងប្រធានបទនេះបាន យើងគួរតែឆ្លើយសំណួរមួយចំនួនជាមុនសិន ១. ហេតុអ្វីបានជាយើងចាំបាច់សិក្សាតាមប្រព័ន្ធអ៊ីនធឺណិត? ២. តើការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ឬការសិក្សាពីចម្ងាយ មានន័យដូចម្ដេច? ខាងក្រោមនេះជាអ្វីដែលអ្នកគួរធ្វើ បើអ្នកចាប់ផ្ដើមបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត ១. ប្រមូលអ៊ីម៉ែល និងលេខទំនាក់ទំនងរបស់សិស្សរបស់អ្នក រួចហើយបង្កើតថ្នាក់នៅក្នុងប្រព័ន្ធណាមួយដែលអ្នកប្រើប្រាស់ ហើយទាញពួកគេចូលក្នុងថ្នាក់នោះ (ឧ. Google …Read More

តើគួរធ្វើដូចម្ដេចដើម្បីឱ្យការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតមានប្រសិទ្ធភាព?
ដោយសារតែការរាតត្បាតនៃជំងឺកូរ៉ូណា (កូវីត ១៩) នៅដើមឆ្នាំ ២០២០នេះ សាលារៀននៅតាមបណ្ដាប្រទេសជាច្រើនបានបិទទ្វារ។ សាលារៀនមួយចំនួនជាពិសេសនៅថ្នាក់ឧត្ដមសិក្សា បានចាប់ផ្ដើមប្រើប្រាស់ការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិត។ ការផ្លាស់ប្ដូរនេះ ប្រហែលជាអាចធ្វើឱ្យគ្រូបង្រៀនមួយចំនួនធំជួបការលំបាក ដោយត្រូវផ្លាស់ប្ដូរវិធីក្នុងការបង្រៀនភ្លាមៗដោយមិនបានត្រៀមខ្លួនជាមុន។ ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអាចជួយអ្នកបានប្រសិនបើអ្នកជាគ្រូបង្រៀនថ្មីថ្មោងតាមប្រព័ន្ធអ៊ីនធឺណិត។ ១. ស្វែងយល់ពីជម្រើសផ្សេងៗនៃប្រព័ន្ធបច្ចេកវិទ្យា ជាដំបូង អ្នកត្រូវតែជជែកនៅក្នុងសាលារបស់អ្នក ថាតើសាលារបស់អ្នកតម្រូវឱ្យអ្នកប្រើកម្មវិធីអ្វីសម្រាប់ផ្ដល់វគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រើសិនបើអ្នកអាចរួមចំណែកចូលរួមក្នុងការជ្រើសរើស ឬសម្រេចចិត្តដោយខ្លួនឯងក្នុងការជ្រើសរើស …Read More

ចំណុចដែលយើងត្រូវយល់ដឹងដើម្បីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត
ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនតាមបប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូងសូមស្វាគមន៍! ការរៀនសូត្រតាមអ៊ីនធឺណិតគឺជាវិធីដ៏អស្ចារ្យមួយក្នុងការបង្កើនចំណេះដឹងនិងជំនាញរបស់អ្នកនៅក្នុងបរិយាកាសមួយដែលអាចបត់បែនបាន មានន័យថាអ្នកអាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចង់ដោយមិនបាច់ទៅសាលារៀន។ វាជាវិធីសាស្រ្តដ៏ពេញនិយមនៅក្នុងយុគសម័យឌីជីថលនេះ។ មិនថាអ្នកកំពុងព្យាយាមរៀនតាមអ៊ីនធឺណិតជាលើកដំបូងឬស្វែងរកវិធីដើម្បីពង្រឹងទម្លាប់ និងវិធីសាស្ត្របច្ចុប្បន្នរបស់អ្នកក៏ដោយ ក៏មានចំណុចសំខាន់ៗមួយចំនួនដែលត្រូវពិចារណាដើម្បីរៀបចំខ្លួនអ្នកអោយទទួលបានជោគជ័យនិងទាញយកអត្ថប្រយោជន៍ពេញលេញពីការរៀនសូត្រតាមអ៊ីនធឺណិត។ តាមរយៈការប្រមូលនូវការអនុវត្តល្អៗលើការរៀនតាមអ៊ីនធឺណិត យើងនឹងចែករំលែកគន្លឹះក៏ដូចជាយុទ្ធសាស្ត្រដើម្បីជួយអ្នកឱ្យទទួលជោគជ័យក្នុងដំណើរសិក្សារបស់អ្នក៖ ថែរក្សាសុខភាពផ្លូវចិត្តនិងរាងកាយឱ្យបានល្អប្រសើរ ការថែទាំសុខភាពឱ្យបានល្អប្រសើរគឺជាបច្ច័យដ៏សំខាន់បំផុតសម្រាប់នាំអ្នកទៅរកភាពជោគជ័យ មិនថានៅក្នុងការសិក្សា ឬការងារនោះទេ។ រក្សាទម្លាប់ល្អ ដែលអាចនាំឱ្យខួរក្បាល ក៏ដូចជារាងកាយរបស់អ្នកល្អប្រសើរ។ ការគេងឱ្យបានស្កប់ស្កល់ក៏ជួយឱ្យការគិតរបស់អ្នកកាន់តែប្រសើរផងដែរ ហើយក៏ជួយឱ្យអ្នកអាចផ្តោតអារម្មណ៍លើការងារ …Read More
