ចំណុចដែលត្រូវយល់ដឹងអំពីការបង្កើតស្លាយនៅក្នុង PowerPoint
មនុស្សបានផ្លាស់ប្ដូរពីការប្រើប្រាស់ក្រដាសផ្ទាំងធំៗដើម្បីធ្វើបទបង្ហាញ ដោយប្ដូរមកប្រើប្រាស់កម្មវិធីកុំព្យូទ័រមកធ្វើជំនួស។ នៅក្នុងសាលារៀន ការបង្ហាញស្លាយត្រូវបានប្រើប្រាស់ស្ទើរគ្រប់ពេល ដោយសឹងតែអាចជំនួសការប្រើប្រាស់ក្ដារខៀន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចាំងស្លាយក៏អាចធ្វើឱ្យបាត់បង់ខ្លឹមសារ និងអាចធ្វើឱ្យអ្នកចូលរួមមិនចាប់អារម្មណ៍ផងដែរ ប្រសិនបើអ្នករៀបចំមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ យើងនឹងលើកយកចំណុចសំខាន់ខ្លះៗ ក្នុងការរៀបចំស្លាយធ្វើបទបង្ហាញឱ្យមានភាពទាក់ទាញ។ ១. ការប្រើប្រាស់ពណ៌ឱ្យបានត្រឹមត្រូវ អ្នកត្រូវតែស្គាល់ពីពណ៌ និងការប្រើប្រាស់វាឱ្យបានច្បាស់ ទាំងពណ៌សម្រាប់ពុម្ពអក្សរ ក៏ដូចជាពណ៌នៃ ផ្ទាំងខាងក្រោយរបស់ស្លាយអ្នក (Background)។ …Read More

តោះ! មកមើលកម្មវិធីទាំង១០ របស់ក្រុមហ៊ុន Google សម្រាប់ការអប់រំ
យើងដឹងហើយថា Google ជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយក្នុងពេលបច្ចុប្បន្ន ហើយកម្មវិធីជាច្រើនដែលយើងកំពុងតែប្រើប្រាស់គឺសុទ្ធសឹងតែជាផលិតផលរបស់ក្រុមហ៊ុនយក្សមួយនេះ។ ពេលនេះ យើងទៅមើលថាក្រុមហ៊ុនធំមួយនេះ មានកម្មវិធីអ្វីខ្លះសម្រាប់ជំនួយដល់ការអប់រំ។ យើងនឹងលើក។យកកម្មវិធីទាំង ១០របស់ក្រុមហ៊ុនGoogle ដែលគេឱ្យឈ្មោះថា G Suite for Education។ 1. Gmail ជឿជាក់ថាអ្នកពិតជាស្គាល់វាច្បាស់ហើយ ហើយក៏តែងតែប្រើប្រាស់វាដែរ។ វាត្រូវបានក្រុមហ៊ុន Google …Read More

តោះ! មកស្គាល់ពី Google Classroom ទាំងអស់គ្នា
បច្ចេកវិទ្យាកាន់តែទំនើបហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរគ្រប់វិស័យទាំងអស់ ដែលក្នុងនោះវិស័យអប់រំត្រូវបានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំងក្នុងយុគសម័យបច្ចេកវិទ្យានេះ។ ថ្ងៃនេះ យើងសុំលើកយកកម្មវិធីមួយមកធ្វើការណែនាំដល់អ្នកទាំងអស់គ្នា ជាពិសេសលោកគ្រូអ្នកគ្រូ។ Google Classroom គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៤ ពោលគឺកាលពី៦ឆ្នាំមុន។ វាត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេរី តាំងពីពេលដែលដាក់ចេញឱ្យប្រើប្រាស់ដំបូង រហូតមកដល់បច្ចុប្បន្ននេះ។ កាលពីដំបូងវាត្រូវបានបង្កើតជាលក្ខណៈវេបសាយ …Read More
