
ការស្រាវជ្រាវគឺជាការសិក្សាដែលមានលក្ខណៈវិទ្យាសាស្ត្រ ដោយមានជំហាន និងនីតិវិធីច្បាស់លាស់។ ដើម្បីសម្រេចការស្រាវជ្រាវឱ្យបានល្អ ការជ្រើសរើសប្រធានបទគឺជាចំណុចសំខាន់ ហើយក៏ជាជំហានដំបូងដែលយើងត្រូវធ្វើផងដែរ។ ប្រសិនបើអ្នកជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ភាគច្រើនសាលាតម្រូវឱ្យអ្នកកំណត់ប្រធានបទស្រាវជ្រាវដោយខ្លួនឯង ដែលងាយស្រួលសម្រាប់សាលាធ្វើការផ្គូផ្គងអ្នក ជាមួយនិឹងសាស្ត្រាចារ្យដឹកនាំ។
ខាងក្រោមនេះជាចំណុចដែលអ្នកត្រូវពិចារណាពេលដែលជ្រើសរើសប្រធានបទសម្រាប់ស្រាវជ្រាវ។
១. ធ្វើការប្រមូលផ្តុំគំនិតរបស់អ្នក
អ្នកត្រូវចាប់ផ្តើមគិតពីបទពិសោធន៍របស់អ្នក ដោយផ្ដោតលើសំណួរមួយនេះ «តើអ្វីដែលជាបញ្ហាដែលខ្ញុំជួបកន្លងមក ហើយខ្ញុំមិនអាចដោះស្រាយវាបានដោយងាយស្រួល?»
ក្នុងន័យនេះ ប្រសិនបើបញ្ហាមួយដែលអ្នកធ្លាប់ជួបប្រទះ ហើយអ្នកពិបាក ឬមិនអាចដោះស្រាយវាបាន ច្បាស់ណាស់ថាអ្នកត្រូវចំណាយពេលដើម្បីធ្វើការស្រាវជ្រាវឱ្យយល់ច្បាស់ពីបញ្ហានោះ និងស្វែងរកដំណោះស្រាយ។ ឧទាហរណ៍៖
១. សិស្សរបស់ខ្ញុំភាគច្រើនមិនធ្វើកិច្ចការផ្ទះ
២. សិស្សរបស់ខ្ញុំមិនអាចធ្វើកិច្ចការក្រុមបានល្អប្រសើរ
៣. ខ្ញុំមិនយល់ពីរបៀបក្នុងការជួយសិស្សដែលរៀនយឺតឱ្យមានប្រសិទ្ធភាព
ក្នុងដំណាក់កាលដំបូងនេះ អ្នកប្រហែលជាមានគំនិត ឬបទពិសោធន៍ច្រើន។ អ្នកអាចសរសេរគំនិត ឬបញ្ហាទាំងនោះនៅលើក្រដាសមួយ (ដូចដែលបានបង្ហាញក្នុងឧទាហរណ៍ខាងលើ) ដើម្បីពិនិត្យមើលវាម្ដងទៀតនៅពេលក្រោយ។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកអាចធ្វើការរៀបបញ្ហា ឬគំនិតរបស់អ្នកទៅជាក្រុមដោយផ្អែកលើលក្ខណៈស្រដៀងរបស់វាបានទៀតនោះ កាន់តែប្រសើរ។
២. ចាប់ផ្ដើមស្វែងរក និងអានឯកសារដែលពាក់ព័ន្ធនឹងបញ្ហាដែលអ្នកបានរៀបរាប់ខាងលើ
បន្ទាប់ពីធ្វើការព្រាងពីបញ្ហាហើយ អ្នកអាចចាប់ផ្ដើមទៅស្វែងរកឯកសារដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីបញ្ហានោះ។ ការស្វែងរកឯកសារដែលពាក់ព័ន្ធនេះ ជាជំហានដំបូងដែលអ្នកត្រូវធ្វើ ដើម្បីឱ្យប្រាកដថាបញ្ហាដែលអ្នកកំពុងតែចង់ធ្វើការសិក្សាស្រាវជ្រាវ ជាបញ្ហាដែលពិបាកក្នុងការដោះស្រាយ ឬជាសំណួរដែលពិបាកក្នុងការឆ្លើយ។ នៅក្នុងដំណាក់កាលនេះ អ្នកអាចពិនិត្យមើលថា
២.១. តើការសិក្សាស្រាវជ្រាវមុនៗ ថាតើអ្នកស្រាវជ្រាវបានរកឃើញអ្វីខ្លះ?
២.២. ការរកឃើញនោះអាចត្រូវបានធ្វើទូទៅកម្ម (Generalization)នៅក្នុងបរិបទរបស់អ្នកបានដែរឬទេ?
២.៣. ព័ត៌មានទាំងនោះនៅតែមានសុពលភាព (Validity) ដែរឬទេ?
២.៤. ហើយព័ត៌មានទាំងនោះមានភាពជឿជាក់ (Reliability) កម្រិតណាដែរ?
ជាមួយគ្នាផងដែរ អ្នកត្រូវពិនិត្យមើលទៅលើដែនកំណត់ (limitations) ឬកង្វះខាត (Gaps)ដែលការស្រាវជ្រាវមុនៗមិនទាន់បានបំពេញ។ ដូចនេះការស្រាវជ្រាវរបស់អ្នកអាចនឹងទៅបំពេញកង្វះខាតទាំងនោះ។ ជាចុងក្រោយអ្នកអាចពិនិត្យអនុសាសន៍ (Recommendation)របស់អ្នកស្រាវជ្រាវមុនៗ ថាតើពួកគាត់ចង់ឱ្យអ្នកស្រាវជ្រាវផ្សេងទៀតផ្ដោតលើបញ្ហាណាខ្លះ? ហើយថាតើអនុសាសន៍ទាំងនោះត្រូវទៅនឹងគំនិត ឬបញ្ហាដែលអ្នកកំពុងតែចង់សិក្សាស្រាវជ្រាវដែរឬទេ?
អ្នកអាចទៅជជែកជាមួួយគ្រូដឹកនាំរបស់អ្នក ដើម្បីសួរនាំយោបល់គាត់ ថាតើប្រធានបទស្រាវជ្រាវរបស់អ្នកមួយណាដែលគួរតែជ្រើសរើសមកសិក្សាស្រាវជ្រាវ?
ក្នុងចំណុចនេះ អ្នកត្រូវតែចាត់អាទិភាពប្រធានបទរបស់អ្នក ឬកែសម្រួលប្រធានបទរបស់អ្នក មុនពេលចូលដល់ជំហានខាងក្រោម។
៣. ឆ្លើយសំណួរខាងក្រោមនេះ
៣.១. តើការសិក្សា ឬប្រធានបទរបស់អ្នកមាន«ភាពច្បាស់លាស់»ហើយឬនៅ?
៣.២. តើការសិក្សា ឬប្រធានបទរបស់អ្នក«អាចធ្វើការស្រាវជ្រាវ»បានដែរឬទេ?
៣.៣. តើការសិក្សា ឬប្រធានបទរបស់អ្នកមាន«សារប្រយោជន៍»ដែរឬទេ? សារប្រយោជន៍សម្រាប់អ្នកណាខ្លះ ហើយដោយរបៀបណា?
៣.៤. តើការសិក្សា ឬប្រធានបទរបស់អ្នកមានក្រមសីលធម៌ដែរឬទេ?
៣.៥. តើអ្នក«ចាប់អារម្មណ៍ខ្លាំង»លើការសិក្សានោះដែរឬទេ? (អ្នកនឹងចំណាយពេលវេលា និងការខិតខំជាច្រើននិងប្រធានបទដែលអ្នកជ្រើសរើសនោះ)
ប្រសិនបើចម្លើយរបស់អ្នកចំពោះសំណួរទាំង៥ខាងលើនេះគឺ «បាទ/ចាស» នោះប្រធានបទស្រាវជ្រាវរបស់អ្នកគឺកំណត់បានត្រឹមត្រូវហើយ។ ប៉ុន្តែនៅមានសំណួរសំខាន់មួយទៀត ដែលសំណួរនោះគឺ
«តើអ្នកមានពេលវេលា ធនធាន និងចំណេះដឹងគ្រប់គ្រាន់ដើម្បីធ្វើការសិក្សាស្រាវជ្រាវប្រធានបទនោះដែរឬទេ?»
ចំណាំ៖ ប្រធានបទរបស់អ្នកអាចនឹងត្រូវកែសម្រួលក្នុងពេលដែលអ្នកធ្វើការស្រាវជ្រាវ។
1 ប្រធានបទដែលមានភាពច្បាស់លាស់
2 អាចស្រាវជ្រាវបាន
3មានសារ:ប្រយោជន៍
4មានក្រមសីលធម៌
5 ប្រធានបទដែលចាប់អារម្មណ៍ខ្លាំង
22:58 tool with red cap puts out flame of candle silly. Muscle lumber jack! Thanks for sharing. Stay safe
១. មានភាពច្បាស់លាស់ដែរឫទេរ
២. មានសារៈសំខាន់យ៉ាងណាខ្លះ
៣. ប្រធានបទនេាះ យេីងមានការពេញចិត្តកម្រិតណា
៤. ប្រធាននេាះអាចធ្វេីបានដែរឫទេ(ប្រធានបទទូលាយពេក ធៀបនឹងពេលវេលា)