june, 2020
29junalldayការគ្រប់គ្រង និងការវិភាគទិន្នន័យតាម MS. Excel
Event Details
កម្មវិធី MS. Excel របស់ក្រុមហ៊ុន Microsoft
Event Details
កម្មវិធី MS. Excel របស់ក្រុមហ៊ុន Microsoft ត្រូវបានកំពុងប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ នៅក្នុងការងារស្រាវជ្រាវ វាក៏ត្រូវបានគេប្រើប្រាស់សម្រាប់បញ្ចូល កែតម្រូវ រក្សាទុក និងជាពិសេសនោះគឺសម្រាប់ការវិភាគទិន្នន័យ ដោយសារតែវាមានភាពងាយស្រួល និងសំបូរបែបក្នុងការប្រើប្រាស់។
គោលបំណង
បន្ទាប់ពីរៀនវគ្គនេះរួច អ្នកសិក្សា
១. នឹងចេះពីដំណើរការនៃការរៀបចំ គ្រប់គ្រង រក្សាទុក ដើម្បីងាយស្រួលយកទិន្នន័យទាំងនោះមកវិភាគនៅក្នុងកម្មវិធី MS. Excel
២. នឹងចេះពីរបៀបប្រើប្រាស់រូបមន្តមួយចំនួនដូចជា មធ្យម ម៉ូដ មេដ្យាន ក៏ដូចជារូបមន្ត សម្រាប់រាប់ និងការគណនា (បូក ដក គុណ ចែក) នៅក្នុង MS. Excel ដើម្បីធ្វើការវិភាគស្ថិតិបែបពិពណ៌នា
៣. នឹងចេះពីគន្លឹះពិសេសៗនៅក្នុងការវិភាគទិន្នន័យ ដើម្បីឱ្យដំណើរការនៃការវិភាគកាន់តែលឿន និងមានប្រសិទ្ធភាព ហើយឱ្យទម្រង់នៃការវិភាគមានលក្ខណៈជាប្រព័ន្ធ
៤. នឹងអាចមានលទ្ធភាពយកមេរៀននៅក្នុងវគ្គសិក្សានេះទៅប្រើប្រាស់សម្រាប់ការគ្រប់គ្រង ឬវិភាគទិន្នន័យក្នុងអាជីពការងារប្រចាំថ្ងៃ
Time
All Day (Monday)
0 responses on "ការគ្រប់គ្រង និងការវិភាគទិន្នន័យតាម MS. Excel"