
មនុស្សបានផ្លាស់ប្ដូរពីការប្រើប្រាស់ក្រដាសផ្ទាំងធំៗដើម្បីធ្វើបទបង្ហាញ ដោយប្ដូរមកប្រើប្រាស់កម្មវិធីកុំព្យូទ័រមកធ្វើជំនួស។ នៅក្នុងសាលារៀន ការបង្ហាញស្លាយត្រូវបានប្រើប្រាស់ស្ទើរគ្រប់ពេល ដោយសឹងតែអាចជំនួសការប្រើប្រាស់ក្ដារខៀន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចាំងស្លាយក៏អាចធ្វើឱ្យបាត់បង់ខ្លឹមសារ និងអាចធ្វើឱ្យអ្នកចូលរួមមិនចាប់អារម្មណ៍ផងដែរ ប្រសិនបើអ្នករៀបចំមិនបានត្រឹមត្រូវ។
ខាងក្រោមនេះ យើងនឹងលើកយកចំណុចសំខាន់ខ្លះៗ ក្នុងការរៀបចំស្លាយធ្វើបទបង្ហាញឱ្យមានភាពទាក់ទាញ។
១. ការប្រើប្រាស់ពណ៌ឱ្យបានត្រឹមត្រូវ
អ្នកត្រូវតែស្គាល់ពីពណ៌ និងការប្រើប្រាស់វាឱ្យបានច្បាស់ ទាំងពណ៌សម្រាប់ពុម្ពអក្សរ ក៏ដូចជាពណ៌នៃ ផ្ទាំងខាងក្រោយរបស់ស្លាយអ្នក (Background)។ អ្នកគួរប្រើប្រាស់ពណ៌ដែលអាចឆ្លុះគ្នាបាន រវាងផ្ទៃខាងក្រោយ និងពុម្ពអក្សររបស់អ្នក (ឧ. ប្រសិនបើអ្នកប្រើប្រាស់ផ្ទាំងខាងក្រោយពណ៌ខ្មៅ អ្នកគួរប្រើប្រាស់ពុម្ពអក្សរពណ៌ស )។ លើសពីនេះ អ្នកគួរតែស្គាល់ពីបន្ទប់ដែលអ្នកប្រើប្រាស់សម្រាប់ការធ្វើបទបង្ហាញផងដែរ ព្រោះពន្លឺនៅក្នុងបន្ទប់អាចធ្វើឱ្យការបង្ហាញរបស់ស្លាយអ្នកប្រែប្រួលបាន។ ការជ្រើសរើសពណ៌ត្រឹមត្រូវដើម្បីប្រើប្រាស់ក្នុងស្លាយរបស់អ្នកគឺសំខាន់ដូចព័ត៌មានដែលអ្នកចែករំលែកនៅក្នុងស្លាយរបស់អ្នកដែរ។
២. ការប្រើប្រាស់ពុម្ពអក្សរឱ្យបានត្រឹមត្រូវ
អ្នកគួរតែប្រើប្រាស់ពុម្ពអក្សរដូចគ្នាសម្រាប់គ្រប់ចំណងជើងទាំងអស់ (ឧ. Khmer OS Moul Light) និងពុម្ពអក្សរដូចគ្នាសម្រាប់ខ្លឹមសារនៅក្នុងស្លាយរបស់អ្នក (ឧ. Khmer OS Content)។ អ្នកគួរតែប្រើប្រាស់ពុម្ពអក្សរដែលងាយស្រួលអាន ឬអាចថាជាពុម្ពអក្សរសាមញ្ញដែលអ្នករាល់គ្នាឃើញវាជាញឹកញាប់។ មិនគួរប្រើប្រាស់ពុម្ពអក្សរច្រើនពេកនោះទេ ជាទូទៅគួរតែ ២ ឬ៣ ពុម្ពអក្សរបានហើយ។
៣. ទំហំនៃពុម្ពអក្សរនិងរូបភាពត្រូវប្រើប្រាស់ឱ្យសមល្មម
ពុម្ពអក្សរមិនគួរតូចជាង ២៤នោះឡើយ ព្រោះថាបើតូចជាងនេះអ្នកអាចនឹងពិបាកមើលឱ្យបានច្បាស់។ ចំពោះរូបភាព អ្នកត្រូវពិនិត្យមើលថាតើអ្វីជាចំណុចសំខាន់របស់រូបភាពដែលអ្នកចង់បង្ហាញនោះ ហើយធ្វើយ៉ាងណាត្រូវធានាថាអ្នកមើលអាចមើលរូបភាពនោះបានច្បាស់លាស់។ អ្នកគួរតែប្រើប្រាស់រូបភាពដែលមានគុណភាពច្បាស់។
៤. ការកំណត់ចំនួនចំណុច ឬពាក្យនៅក្នុងស្លាយនីមួយៗ
ការកំណត់ចំនួនពាក្យ ឬចំណុចនៅក្នុងស្លាយរបស់អ្នកគឺជាចំណុចសំខាន់ ពោលគឺអ្នកគួរចេះជ្រើសរើសយកតែខ្លឹមសារគោលៗមកបង្ហាញទៅបានហើយ។ នៅពេលដែលអ្នកធ្វើបទបង្ហាញ អ្នកអាចបន្ថែមទៅលើចំណុចទាំងនោះតាមរយៈការនិយាយរបស់អ្នក។ ចៀសវាងការអានពាក្យដែលសរសេរនៅលើស្លាយ ដោយមិនបានពន្យល់បន្ថែម។
៥. ការប្រើប្រាស់ Transition និង Animation
អ្នកដឹងហើយថាចំណុចពិសេសរបស់ PowerPoint នោះគឺការប្រើប្រាស់ Transition ដើម្បីឱ្យការផ្លាស់ប្ដូរពីស្លាយមួយទៅស្លាយមួយមានភាពទាក់ទាញ និងការប្រើប្រាស់Animation ដើម្បីឱ្យអក្សរ ចំណុច ឬរូបភាពលោតមកម្ដងមួយចំណុចៗ ដែលជួយសម្រួលក្នុងការនិយាយបកស្រាយបន្ថែម។ ដើម្បីប្រើប្រាស់វាឱ្យបានត្រឹមត្រូវ អ្នកត្រូវតែស្គាល់ពីអត្ថន័យនៃរូបភាព និងខ្លឹមសារនៅក្នុងស្លាយរបស់អ្នកឱ្យបានច្បាស់។ ថែមពីលើនេះការសាកល្បងដើម្បីមើលពីដំណើរការរបស់វាគឺជារឿងដែលចាំបាច់បំផុត ដើម្បីធានាថាវាដើរដោយប្រក្រតី។ ចៀសវាងការប្រើប្រាស់ស្ទាយមួយចំនួនដែលអូសបន្លាយពេលវេលា ព្រោះអាចធ្វើឱ្យអ្នកមើលមិនសូវជាចាប់អារម្មណ៍។
គន្លឹះដើម្បីឱ្យទទួលបានជោគជ័យក្នុងការការពារគម្រោងស្រាវជ្រាវEducation
តើគួរគិតលើចំណុចអ្វីខ្លះពេលដែលចាប់ផ្ដើមជ្រើសរើសប្រធានបទស្រាវជ្រាវ?Education
ចំណុចដែលគួរធ្វើ និងមិនគួរធ្វើសម្រាប់ការរៀនតាមអ៊ីនធឺណិតEducation
តើគួរធ្វើដូចម្ដេចដើម្បីឱ្យការបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតមានប្រសិទ្ធភាព?Education
ចំណុចដែលត្រូវយល់ដឹងអំពីការបង្កើតស្លាយនៅក្នុង PowerPointEducational Software
តោះ! មកមើលកម្មវិធីទាំង១០ របស់ក្រុមហ៊ុន Google សម្រាប់ការអប់រំEducational Software
ចំណុចដែលយើងត្រូវយល់ដឹងដើម្បីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតEducation
តោះ! មកស្គាល់ពី Google Classroom ទាំងអស់គ្នាEducational Software
0 responses on "ចំណុចដែលត្រូវយល់ដឹងអំពីការបង្កើតស្លាយនៅក្នុង PowerPoint"