Knowledge

Read the article that useful for you.

ចំណុច​ដែល​យើង​ត្រូវ​យល់ដឹង​ដើម្បី​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនតាមបប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូងសូមស្វាគមន៍! ការរៀនសូត្រតាមអ៊ីនធឺណិតគឺជាវិធីដ៏អស្ចារ្យមួយក្នុងការបង្កើនចំណេះដឹងនិងជំនាញរបស់អ្នកនៅក្នុងបរិយាកាសមួយដែលអាចបត់បែនបាន មានន័យថាអ្នកអាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចង់ដោយមិនបាច់ទៅសាលារៀន។ វាជាវិធីសាស្រ្តដ៏ពេញនិយមនៅក្នុងយុគសម័យឌីជីថលនេះ។ មិនថាអ្នកកំពុងព្យាយាមរៀនតាមអ៊ីនធឺណិតជាលើកដំបូងឬស្វែងរកវិធីដើម្បីពង្រឹងទម្លាប់ និងវិធីសាស្ត្របច្ចុប្បន្នរបស់អ្នកក៏ដោយ ក៏មានចំណុចសំខាន់ៗមួយចំនួនដែលត្រូវពិចារណាដើម្បីរៀបចំខ្លួនអ្នកអោយទទួលបានជោគជ័យនិងទាញយកអត្ថប្រយោជន៍ពេញលេញពីការរៀនសូត្រតាមអ៊ីនធឺណិត។   តាមរយៈការប្រមូលនូវការអនុវត្តល្អៗលើការរៀនតាមអ៊ីនធឺណិត យើងនឹងចែករំលែកគន្លឹះក៏ដូចជាយុទ្ធសាស្ត្រដើម្បីជួយអ្នកឱ្យទទួលជោគជ័យក្នុងដំណើរសិក្សារបស់អ្នក៖ ថែរក្សាសុខភាពផ្លូវចិត្តនិងរាងកាយឱ្យបានល្អប្រសើរ ការថែទាំសុខភាពឱ្យបានល្អប្រសើរគឺជាបច្ច័យដ៏សំខាន់បំផុតសម្រាប់នាំអ្នកទៅរកភាពជោគជ័យ មិនថានៅក្នុងការសិក្សា ឬការងារនោះទេ។ រក្សាទម្លាប់ល្អ ដែលអាចនាំឱ្យខួរក្បាល ក៏ដូចជារាងកាយរបស់អ្នកល្អប្រសើរ។ ការគេងឱ្យបានស្កប់ស្កល់ក៏ជួយឱ្យការគិតរបស់អ្នកកាន់តែប្រសើរផងដែរ ហើយក៏ជួយឱ្យអ្នកអាចផ្តោតអារម្មណ៍លើការងារ …Read More

Profile PhotoSrou LiholMarch 25, 2020

តោះ! មក​ស្គាល់ពី Google Classroom ​ទាំងអស់​គ្នា

បច្ចេកវិទ្យាកាន់តែទំនើបហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយស្ទើរគ្រប់វិស័យទាំងអស់ ដែលក្នុងនោះវិស័យអប់រំត្រូវបានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំងក្នុងយុគសម័យបច្ចេកវិទ្យានេះ។ ថ្ងៃនេះ យើងសុំលើកយកកម្មវិធីមួយមកធ្វើការណែនាំដល់អ្នកទាំងអស់គ្នា ជាពិសេសលោកគ្រូអ្នកគ្រូ។ Google Classroom គឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៤ ពោលគឺកាលពី៦ឆ្នាំមុន។ វាត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេរី តាំងពីពេលដែលដាក់ចេញឱ្យប្រើប្រាស់ដំបូង រហូតមកដល់បច្ចុប្បន្ននេះ។ កាលពីដំបូងវាត្រូវបានបង្កើតជាលក្ខណៈវេបសាយ …Read More

Profile PhotoSrou LiholMarch 25, 2020

សាលាខ្មែរជាអ្វី?

នេះ​ជា​គេហទំព័រ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​វគ្គសិក្សា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​យកចិត្តទុកដាក់ ទៅ​លើ​គុណភាព និង​តម្រូវការ​របស់​អ្នក​សិក្សា។ បន្ថែម​ពី​លើ​នេះ យើង​នឹង​ផ្ដល់​ជូន​ជា​ប្រចាំនូវ​ចំណេះដឹង​ថ្មីៗ ទាក់​ទៅ​នឹង​បច្ចេកវិទ្យា ការស្រាវជ្រាវ ក៏​ដូច​ជា​វិធីសាស្ត្រ​បង្រៀន។ ជាមួយ​នឹង​វគ្គសិក្សា និង​ចំណេះដឹង​ដែល​យើង​ផ្ដល់​ជូន យើង​សង្ឃឹម​ថា​អ្នក​នឹង​អភិវឌ្ឍ​ចំណេះ ជំនាញ​របស់​អ្នក​ឱ្យ​ស្រប​ទៅ​នឹង​យុគសម័យ​បច្ចេកវិទ្យា​នេះ។ ចាប់ផ្ដើម​ស្វែងរក​វគ្គ​ដែល​អ្នក​ចាប់​អារម្មណ៍ ចុះឈ្មោះ​ចូលរៀន និង​អាច​រៀន​បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង។

សាលាខ្មែរ ផ្តល់ឱកាសសម្រាប់អ្នកទាំងអស់គ្នា

វគ្គសិក្សាពេញនិយម

ទំនាក់ទំនងមកយើង

អ្នកអាចទំនាក់ទំនងមកយើងតាម

+855 010 68 59 62
info@salakhmer.org
top
Copyright © 2020 | SalaKhmer.org
X