ចំណុចដែលយើងត្រូវយល់ដឹងដើម្បីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត
ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនតាមបប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូងសូមស្វាគមន៍! ការរៀនសូត្រតាមអ៊ីនធឺណិតគឺជាវិធីដ៏អស្ចារ្យមួយក្នុងការបង្កើនចំណេះដឹងនិងជំនាញរបស់អ្នកនៅក្នុងបរិយាកាសមួយដែលអាចបត់បែនបាន មានន័យថាអ្នកអាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចង់ដោយមិនបាច់ទៅសាលារៀន។ វាជាវិធីសាស្រ្តដ៏ពេញនិយមនៅក្នុងយុគសម័យឌីជីថលនេះ។ មិនថាអ្នកកំពុងព្យាយាមរៀនតាមអ៊ីនធឺណិតជាលើកដំបូងឬស្វែងរកវិធីដើម្បីពង្រឹងទម្លាប់ និងវិធីសាស្ត្របច្ចុប្បន្នរបស់អ្នកក៏ដោយ ក៏មានចំណុចសំខាន់ៗមួយចំនួនដែលត្រូវពិចារណាដើម្បីរៀបចំខ្លួនអ្នកអោយទទួលបានជោគជ័យនិងទាញយកអត្ថប្រយោជន៍ពេញលេញពីការរៀនសូត្រតាមអ៊ីនធឺណិត។ តាមរយៈការប្រមូលនូវការអនុវត្តល្អៗលើការរៀនតាមអ៊ីនធឺណិត យើងនឹងចែករំលែកគន្លឹះក៏ដូចជាយុទ្ធសាស្ត្រដើម្បីជួយអ្នកឱ្យទទួលជោគជ័យក្នុងដំណើរសិក្សារបស់អ្នក៖ ថែរក្សាសុខភាពផ្លូវចិត្តនិងរាងកាយឱ្យបានល្អប្រសើរ ការថែទាំសុខភាពឱ្យបានល្អប្រសើរគឺជាបច្ច័យដ៏សំខាន់បំផុតសម្រាប់នាំអ្នកទៅរកភាពជោគជ័យ មិនថានៅក្នុងការសិក្សា ឬការងារនោះទេ។ រក្សាទម្លាប់ល្អ ដែលអាចនាំឱ្យខួរក្បាល ក៏ដូចជារាងកាយរបស់អ្នកល្អប្រសើរ។ ការគេងឱ្យបានស្កប់ស្កល់ក៏ជួយឱ្យការគិតរបស់អ្នកកាន់តែប្រសើរផងដែរ ហើយក៏ជួយឱ្យអ្នកអាចផ្តោតអារម្មណ៍លើការងារ …Read More
