ចំណុចដែលត្រូវយល់ដឹងអំពីការបង្កើតស្លាយនៅក្នុង PowerPoint
មនុស្សបានផ្លាស់ប្ដូរពីការប្រើប្រាស់ក្រដាសផ្ទាំងធំៗដើម្បីធ្វើបទបង្ហាញ ដោយប្ដូរមកប្រើប្រាស់កម្មវិធីកុំព្យូទ័រមកធ្វើជំនួស។ នៅក្នុងសាលារៀន ការបង្ហាញស្លាយត្រូវបានប្រើប្រាស់ស្ទើរគ្រប់ពេល ដោយសឹងតែអាចជំនួសការប្រើប្រាស់ក្ដារខៀន។ ទោះជាយ៉ាងណាក៏ដោយ ការបញ្ចាំងស្លាយក៏អាចធ្វើឱ្យបាត់បង់ខ្លឹមសារ និងអាចធ្វើឱ្យអ្នកចូលរួមមិនចាប់អារម្មណ៍ផងដែរ ប្រសិនបើអ្នករៀបចំមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ យើងនឹងលើកយកចំណុចសំខាន់ខ្លះៗ ក្នុងការរៀបចំស្លាយធ្វើបទបង្ហាញឱ្យមានភាពទាក់ទាញ។ ១. ការប្រើប្រាស់ពណ៌ឱ្យបានត្រឹមត្រូវ អ្នកត្រូវតែស្គាល់ពីពណ៌ និងការប្រើប្រាស់វាឱ្យបានច្បាស់ ទាំងពណ៌សម្រាប់ពុម្ពអក្សរ ក៏ដូចជាពណ៌នៃ ផ្ទាំងខាងក្រោយរបស់ស្លាយអ្នក (Background)។ …Read More
