ចំណុច​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​សម្រាប់​ការ​រៀន​តាម​អ៊ីនធឺណិត

កំឡុង​ពេល​មាន​ការ​រឹតត្បិត​ការ​ជួបជុំ​ដោយសារ​តែ​ជំងឺ​កូវីត​១៩ ការរៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចាប់ផ្ដើម​ពេញ​និយម។ យើង​នឹង​លើក​យក​ចំណុច​ខ្លះៗ​មក​ជជែក​ដើម្បី​ជំរុញ​ឱ្យ​ការ​រៀន​ពី​ចម្ងាយ​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ដើម្បី​អាច​ឆ្លើយ​ទៅ​នឹង​ប្រធានបទ​នេះ​បាន យើងគួរ​តែ​ឆ្លើយ​សំណួរ​មួយ​ចំនួន​ជា​មុន​សិន

. ហេតុអ្វី​បានជា​យើង​ចាំបាច់​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត?

. តើ​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ការ​សិក្សា​ពី​ចម្ងាយ មាន​ន័យ​ដូចម្ដេច?

ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ធ្វើ បើ​អ្នក​ចាប់ផ្ដើម​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

. ប្រមូល​អ៊ីម៉ែល និង​លេខ​ទំនាក់ទំនង​របស់​សិស្ស​របស់​អ្នក រួច​ហើយ​បង្កើត​ថ្នាក់​នៅ​ក្នុង​ប្រព័ន្ធ​ណាមួយ​ដែល​អ្នក​ប្រើប្រាស់ ហើយ​ទាញ​ពួកគេ​ចូល​ក្នុង​ថ្នាក់​នោះ (. Google Classroom, …)

. ត្រៀមខ្លួន​ឱ្យ​រួចរាល់​មុន​ពេល​ចាប់ផ្ដើម​ថ្នាក់រៀន (ធ្វើ​ឱ្យ​ដូច​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើ​កន្លង​មក​នៅ​ក្នុង​ថ្នាក់រៀន​ធម្មតា)

. ពិនិត្យ​ឧបករណ៍​ដែល​អ្នក​ត្រូវ​ប្រើប្រាស់ ហើយ​ធានា​ថា​វា​ដំណើរការ​ធម្មតា (. អ៊ីនធឺណិត កាមេរ៉ា ថ្ម​កុំព្យូទ័រ​ជាដើម)

. រៀបចំ​មេរៀន​ដែល​អ្នក​ត្រូវ​បង្ហាញ ឬ​កិច្ចការ​ផ្សេងៗ​ដែល​អ្នក​តម្រូវ​ឱ្យ​សិស្ស​ធ្វើ​ឱ្យ​បាន​រួចរាល់​មុន​ពេល​ចាប់ផ្ដើម

. អាច​ជា​ការ​ល្អ​ដែល​ឱ្យ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​រៀបរាប់ ឬ​សង្ខេប​អ្វី​ដែល​អ្នក​បាន​និយាយ​ ដើម្បី​ធានា​ថា​អ្នក​រាល់​គ្នា​អាច​យល់​បាន

. ការប្រើប្រាស់​សំណួរ​បើក​អាច​ជា​ការ​ល្អ និង​លើក​ទឹកចិត្ត​ឱ្យ​សិស្ស​សួរ​សំណួរ​ព្រោះ​វា​នឹង​ជំរុញ​ឱ្យ​សិស្ស​របស់​អ្នក​ចូលរួម​ក្នុង​ច្រើន​ជាង​មុន

. ស្ដាប់​យោបល់​ត្រលប់​ពី​សិស្ស​របស់​អ្នក ដើម្បី​កែ​លម្អ​ថ្នាក់រៀន​ពី​ចម្ងាយ​របស់​អ្នក​ឱ្យ​កាន់​តែ​ប្រសើរ

ខាងក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ បើ​អ្នក​ចាប់ផ្ដើម​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

. អ្នក​មិន​គួរ​ចំណាយ​ពេល​យូរ​ពេក​ក្នុង​ការ​រៀន​តាម​អ៊ីនធឺណិត​នោះ​ទេ វា​អាច​នឹង​ធ្វើ​ឱ្យ​​សិស្ស​របស់​អ្នក​មាន​អារម្មណ៍​ថា​ធុញ

. កុំ​ធ្វើ​ឱ្យ​ថ្នាក់រៀន​របស់​អ្នក​មាន​លក្ខណៈ​ផ្លូវការ​ពេក ព្រោះ​ការ​រៀន​ពី​ចម្ងាយ​គឺ​មិន​ដូចជា​ការ​រៀន​នៅ​ក្នុង​ថ្នាក់​ធម្មតា​នោះ​ទេ

. កុំ​ចាប់ផ្ដើម​ថ្នាក់រៀន​ដោយ​មិន​បាន​ចាប់ផ្ដើម​ជាមួយ​នឹង​គោលបំណង​នៃ​មេរៀន

. កុំ​បញ្ចប់​ថ្នាក់រៀន​ដោយ​មិន​បាន​សង្ខេប​នូវ​អ្វី​ដែល​បាន​រៀន

យើង​សង្ឃឹម​ថា ចំណុច​ទាំងនេះ​អាច​ជួយ​អ្នក​រៀបចំ​វគ្គសិក្សា និង​ថ្នាក់រៀន​ពី​ចម្ងាយ​របស់​អ្នក​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

 

 

 

July 1, 2020

18 responses on "ចំណុច​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​សម្រាប់​ការ​រៀន​តាម​អ៊ីនធឺណិត"

  1. Asking questions are really nice thing if you are not understanding anything completely, except this post provides nice understanding even.

  2. Click on button “Convert” to start add your file.

  3. When all are prepared, click OKAY” to substantiate.

  4. Join at present and start transcribing.

  5. M4R is a extremely specialized audio file format.

  6. M4R is a extremely specialized audio file format.

  7. M4R is a extremely specialized audio file format.

  8. Choose the FLAC file that you simply need to convert.

  9. Choose the FLAC file that you simply need to convert.

Leave a Message

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.

សាលាខ្មែរជាអ្វី?

នេះ​ជា​គេហទំព័រ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​វគ្គសិក្សា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​យកចិត្តទុកដាក់ ទៅ​លើ​គុណភាព និង​តម្រូវការ​របស់​អ្នក​សិក្សា។ បន្ថែម​ពី​លើ​នេះ យើង​នឹង​ផ្ដល់​ជូន​ជា​ប្រចាំនូវ​ចំណេះដឹង​ថ្មីៗ ទាក់​ទៅ​នឹង​បច្ចេកវិទ្យា ការស្រាវជ្រាវ ក៏​ដូច​ជា​វិធីសាស្ត្រ​បង្រៀន។ ជាមួយ​នឹង​វគ្គសិក្សា និង​ចំណេះដឹង​ដែល​យើង​ផ្ដល់​ជូន យើង​សង្ឃឹម​ថា​អ្នក​នឹង​អភិវឌ្ឍ​ចំណេះ ជំនាញ​របស់​អ្នក​ឱ្យ​ស្រប​ទៅ​នឹង​យុគសម័យ​បច្ចេកវិទ្យា​នេះ។ ចាប់ផ្ដើម​ស្វែងរក​វគ្គ​ដែល​អ្នក​ចាប់​អារម្មណ៍ ចុះឈ្មោះ​ចូលរៀន និង​អាច​រៀន​បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង។

សាលាខ្មែរ ផ្តល់ឱកាសសម្រាប់អ្នកទាំងអស់គ្នា

វគ្គសិក្សាពេញនិយម

ទំនាក់ទំនងមកយើង

អ្នកអាចទំនាក់ទំនងមកយើងតាម

+855 010 68 59 62
info@salakhmer.org
top
Copyright © 2020 | SalaKhmer.org
X