ចំណុច​ដែល​យើង​ត្រូវ​យល់ដឹង​ដើម្បី​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ប្រសិនបើអ្នកទើបតែចាប់ផ្តើមរៀនតាមបប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូងសូមស្វាគមន៍! ការរៀនសូត្រតាមអ៊ីនធឺណិតគឺជាវិធីដ៏អស្ចារ្យមួយក្នុងការបង្កើនចំណេះដឹងនិងជំនាញរបស់អ្នកនៅក្នុងបរិយាកាសមួយដែលអាចបត់បែនបាន មានន័យថាអ្នកអាចរៀនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកចង់ដោយមិនបាច់ទៅសាលារៀន។ វាជាវិធីសាស្រ្តដ៏ពេញនិយមនៅក្នុងយុគសម័យឌីជីថលនេះ។ មិនថាអ្នកកំពុងព្យាយាមរៀនតាមអ៊ីនធឺណិតជាលើកដំបូងឬស្វែងរកវិធីដើម្បីពង្រឹងទម្លាប់ និងវិធីសាស្ត្របច្ចុប្បន្នរបស់អ្នកក៏ដោយ ក៏មានចំណុចសំខាន់ៗមួយចំនួនដែលត្រូវពិចារណាដើម្បីរៀបចំខ្លួនអ្នកអោយទទួលបានជោគជ័យនិងទាញយកអត្ថប្រយោជន៍ពេញលេញពីការរៀនសូត្រតាមអ៊ីនធឺណិត។

 

តាមរយៈការប្រមូលនូវការអនុវត្តល្អៗលើការរៀនតាមអ៊ីនធឺណិត យើងនឹងចែករំលែកគន្លឹះក៏ដូចជាយុទ្ធសាស្ត្រដើម្បីជួយអ្នកឱ្យទទួលជោគជ័យក្នុងដំណើរសិក្សារបស់អ្នក៖

ថែរក្សាសុខភាពផ្លូវចិត្តនិងរាងកាយឱ្យបានល្អប្រសើរ

ការថែទាំសុខភាពឱ្យបានល្អប្រសើរគឺជាបច្ច័យដ៏សំខាន់បំផុតសម្រាប់នាំអ្នកទៅរកភាពជោគជ័យ មិនថានៅក្នុងការសិក្សា ឬការងារនោះទេ។ រក្សាទម្លាប់ល្អ ដែលអាចនាំឱ្យខួរក្បាល ក៏ដូចជារាងកាយរបស់អ្នកល្អប្រសើរ។ ការគេងឱ្យបានស្កប់ស្កល់ក៏ជួយឱ្យការគិតរបស់អ្នកកាន់តែប្រសើរផងដែរ ហើយក៏ជួយឱ្យអ្នកអាចផ្តោតអារម្មណ៍លើការងារ ឬការសិក្សាបានពេញលេញផងដែរ។ បន្ថែមពីលើនេះ ការហាត់ប្រាណក៏ជាគន្លឹះសំខាន់ក្នុងការជម្រុញឱ្យអ្នកមានសុខភាពល្អផងដែរ។

គ្រប់គ្រងពេលវេលារបស់អ្នកឱ្យមានប្រសិទ្ធភាព

ព្យាយាមកាត់បន្ថយការរំខានផ្សេងៗដែលអាចរំខានដល់ដំណើរការសិក្សារបស់អ្នក។ អត្ថប្រយោជន៍ធំបំផុតមួយនៃការរៀនតាមប្រព័ន្ធអ៊ីនធឺណិតគឺភាពបត់បែន ដែលអនុញ្ញាតឱ្យអ្នកអាចរៀននៅគ្រប់ទីកន្លែង និងពេលវេលាដែលអ្នកចង់។ ប៉ុន្តែសេរីភាពច្រើនពេក ក៏អាចបង្កជាបញ្ហាប្រឈមថ្មីៗផងដែរ។ ដូចនេះអ្នកត្រូវរកវិធីដើម្បីរៀបចំនិងបង្កើនប្រសិទ្ធភាពពេលវេលារបស់អ្នកសម្រាប់ពេលណានិងកន្លែងណាដែលអ្នកអាចរៀនបានល្អបំផុតហើយរក្សាការរៀនសូត្ររបស់អ្នកឱ្យបានល្អ។ អ្នកអាចបង្កើតតារាងពេលវេលាសម្រាប់ការសិក្សារបស់អ្នក និងព្យាយាមអនុវត្តតាមអ្វីដែលបានកំណត់។

ជ្រើសរើសវគ្គសិក្សាដែលអ្នកពេញចិត្ត និងមានប្រយោជន៍សម្រាប់អ្នក

មានវគ្គសិក្សាជាច្រើនដែលនៅលើអ៊ីនធឺណិត ហើយការជ្រើសរើសវគ្គទាំងនោះមកសិក្សាអាចថាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។ មានចំណុចមួយចំនួនដែលអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្តជ្រើសរើសចុះឈ្មោះក្នុងវគ្គសិក្សាណាមួយ៖

. តើវគ្គសិក្សានោះត្រូវទៅនឹងតម្រូវការរបស់អ្នកដែរឬទេ (ទាក់ទងទៅនឹងការសិក្សា ឬការងាររបស់អ្នក)?

. តើអ្នកចាំបាច់ត្រូវចំណាយដែរឬទេដើម្បីចូលរៀនវគ្គនោះ?

. ស្វែងយល់ពីវេទិកា (Platform) ដែលអ្នកជ្រើសរើសចូលរៀនឱ្យបានច្បាស់លាស់

. អានការណែនាំ និងគោលបំណងនៅក្នុងវគ្គសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចូលរៀនវគ្គទាំងនោះ

បង្កើតទំនាក់ទំនងជាមួយសហគមន៍អ្នកសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតដែលអ្នកកំពុងប្រើប្រាស់

ការរៀនតាមប្រព័ន្ធអ៊ីនធឺណិត មានភ្ជាប់ជាមួយទាំងសាស្ត្រាចារ្យជុំវិញពិភពលោក និងសហគមន៍អ្នកសិក្សាដែលបានជ្រើសរើសវគ្គសិក្សាដូចវគ្គដែលអ្នកបានជ្រើសរើស។ អ្នកគួរស្វែងរកមធ្យោបាយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកគេ ទាំងនៅក្នុងវេទិកា (Platform) ដែលអ្នកសិក្សា ក៏ដូចជានៅខាងក្រៅតាមបណ្ដាញសង្គមជាដើម។

 

0 responses on "ចំណុច​ដែល​យើង​ត្រូវ​យល់ដឹង​ដើម្បី​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត"

Leave a Message

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.

សាលាខ្មែរជាអ្វី?

នេះ​ជា​គេហទំព័រ​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​វគ្គសិក្សា​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ វគ្គសិក្សា​ទាំងអស់​ត្រូវ​បាន​យកចិត្តទុកដាក់ ទៅ​លើ​គុណភាព និង​តម្រូវការ​របស់​អ្នក​សិក្សា។ បន្ថែម​ពី​លើ​នេះ យើង​នឹង​ផ្ដល់​ជូន​ជា​ប្រចាំនូវ​ចំណេះដឹង​ថ្មីៗ ទាក់​ទៅ​នឹង​បច្ចេកវិទ្យា ការស្រាវជ្រាវ ក៏​ដូច​ជា​វិធីសាស្ត្រ​បង្រៀន។ ជាមួយ​នឹង​វគ្គសិក្សា និង​ចំណេះដឹង​ដែល​យើង​ផ្ដល់​ជូន យើង​សង្ឃឹម​ថា​អ្នក​នឹង​អភិវឌ្ឍ​ចំណេះ ជំនាញ​របស់​អ្នក​ឱ្យ​ស្រប​ទៅ​នឹង​យុគសម័យ​បច្ចេកវិទ្យា​នេះ។ ចាប់ផ្ដើម​ស្វែងរក​វគ្គ​ដែល​អ្នក​ចាប់​អារម្មណ៍ ចុះឈ្មោះ​ចូលរៀន និង​អាច​រៀន​បាន​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង។

សាលាខ្មែរ ផ្តល់ឱកាសសម្រាប់អ្នកទាំងអស់គ្នា

វគ្គសិក្សាពេញនិយម

ទំនាក់ទំនងមកយើង

អ្នកអាចទំនាក់ទំនងមកយើងតាម

+855 010 68 59 62
info@salakhmer.org
top
Copyright © 2020 | SalaKhmer.org
X